Facebook Twitter Google+ Share

ទុកឲ្យខ្ញុំជាអ្នកទទួលវាម្នាក់ឯងក៏បាន...

[Copy link]
55604 0
Share
ចាប់តាំងពីពេលដែលទាក់ទងគ្នាមកដល់ពេលនេះ ពួកយើងឈ្លោះគ្នាមិនតិចដងនោះទេ ។ រាល់ពេលដែលជួបគ្នាសម្បូរទៅដោយស្នាមទឹកភ្នែកជាជាងស្នាមញញឹម មិនសូវជាមានភាពផ្អែមល្ហែមនោះទេ តែសម្បូរទៅដោយការចងមុខអាក្រក់ដាក់គ្នាច្រើនជាងទៅវិញ ។

ទុកឲ្យខ្ញុំជាអ្នកទទួលវាម្នាក់ឯងក៏បាន....jpg.jpg

វាកើតឡើងពីការឈ្លោះប្រកែកគ្នារបស់ពួកយើងទាំងពីរ វាកើតឡើងពីការដែលមិនបានយល់ចិត្តគ្នារបស់ពួកយើងទាំងពីរ ។ គ្មានជនទី៣ ណាម្នាក់ដើម្បីឲ្យពួកយើងមកចោទប្រកាន់ឡើយ ដូច្នេះកុំចោទទៅកាន់អ្នកដទៃ មានតែខ្លួនយើងប៉ុណ្ណោះដែលជាអ្នកបង្កវាឡើង ។

អូខេ អត់អីទេ បើសិនជាថាម្នាក់ៗហត់ខ្លាំងហើយក៏សម្រាកទៅចុះ មិនចាំបាច់មកបង្ខំខ្លួនឯងឲ្យរស់នៅជាមួយក្តីស្រលាញ់ដែលពោរពេញដោយការឈឺចាប់មួយនេះបន្តទៀតអី ។ វាមិនបានផលចំណេញអ្វីនោះទេ វានាំតែឈឺចាប់ឥតអំពើ វានាំតែទឹកភ្នែកឥតប្រយោជន៍ទៅវិញទេ ។ ចាត់ទុកថានិស្ស័យរបស់ពួកយើងអស់ត្រឹមនេះទៅចុះ ហើយក៏មិនចាំបាច់ទទួលកំហុសដែរ ទុកឲ្យខ្ញុំជាអ្នកទទួលម្នាក់ឯងក៏បាន ។ ខ្ញុំមិនអីទេ... ៕

អត្ថបទ៖ Jirayu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top