• Riya
  • V1

2Follower

  • Riya
Facebook Twitter Google+ Share

បេះដូងដើរដល់ផ្លូវទាល់

[Copy link]
55329 0
Share
ស្នេហាជារឿងមួយដ៏ស្រស់បំព្រងសម្រាប់ជីវិតគូ រីឯការយកចិត្តទុកដាក់ ការផ្ដល់ភាពកក់ក្ដៅ ការមើលថែគ្នា និងយល់ចិត្តពីគ្នាទៅវិញទៅមក ជាចេតនាដែលតែងតែលេចឡើងក្នុងទំនាក់ទំនងស្នេហា ហើយក៏ជាអ្វីដែលគូស្នេហ៍គ្រប់រូបប្រាថ្នាចង់បាន។
ហ្នឹងអ្ហ៎!? ជាស្នេហា? តែបើស្នេហាខ្ញុំវិញមិនចង់រំឭកទេ ព្រោះវាជូរចត់ខ្លាំងពេក។ ពាក្យដែលខ្ញុំតែងឮមិនលោះថ្ងៃនោះគឺ “បងមិនយល់ចិត្តអូន” ទាក់ទងគ្នាជាងមួយឆ្នាំពាក្យនេះនៅក្នុងខួរក្បាលខ្ញុំឡើងគរដូចភ្នំទៅហើយ។ តើពាក្យថា “យល់ចិត្ត” វាពិបាកប្រកប ពិបាកអាន ពិបាកយល់អត្ថន័យណាស់ទៅអី ទើបខ្ញុំអនុវត្តពាក្យនេះមិនត្រូវសោះ? ចេះតែធ្វើឱ្យនាងមានចិត្តឆ្គាំឆ្គង អន់ចិត្ត ខូចចិត្ត និងស្រែកថាឱ្យខ្ញុំជារឿយៗ។ តែពេលខ្លះខ្ញុំក៏មិនដឹងត្រូវធ្វើម៉េចដែរ ព្រោះខ្ញុំខំតាមថ្នមចិត្តនាងរហូតហើយតើ។

បេះដូងដើរដល់ផ្លូវទាល់.jpg

ដូចជារបស់របរដែលនាងចូលចិត្តប្រចាំថ្ងៃចឹង នាងតែងសួរខ្ញុំ អូនពាក់ពណ៌នេះស្អាតអត់? ស្បែកជើងកែងនេះសមនឹងជើងអូនទេ? សិតសក់ទម្លាក់មកមុខចឹងម៉េចដែរ? ហើយខ្ញុំក៏ចូលចិត្តប្រាប់នាងត្រង់ៗវិញដែរថា អូនពាក់ពណ៌នេះក៏ស្អាតដែរ តែបើពាក់ពណ៌សឬក្រហមទើបសមសាច់អូនជាង ហើយពាក់ស្បែកជើងកែងគឺឈឺជើងអូនពាក់ស្បែកជើងប៉ាត់តាទើបល្អ ហើយក៏ស្អាតដែរ ម៉្យាងស្រួលជើងផង តែនាងមានញញឹមទទួលពាក្យទាំងនេះណា៎ នាងសម្លក់ដាក់ខ្ញុំត្មែរ នាងនិយាយថាខ្ញុំមិនយល់ចិត្តនាងទេ មិនដឹងនាងចូលចិត្តអ្វី? នរណាទៅដឹង! ក្រែងនាងសួរខ្ញុំអ្ហី! ឱ្យខ្ញុំនិយាយពីចិត្តរបស់ខ្ញុំអ្ហី! ហើយនាងក៏ចូលចិត្តឱ្យខ្ញុំនិយាយត្រង់ យាយត្រង់ៗដែរមិនចឹង! ដល់និយាយរួចទៅអន់ចិត្តវិញឆ្កុយ! ចឹងឱ្យខ្ញុំនិយាយថាម៉េចវិញ ទើបត្រូវចិត្តនាង?
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top