• Sokea
  • V1
  • Sokea
Facebook Twitter Google+ Share

ចំណុច និងរបៀបទាំង​១១ ដែលអ្នកប្រើប្រាស់គួរតែយល់ដឹងនៅលើកម្មវិធី Chrome

[Copy link]
54631 0
Share
Edited by Menghong at 2018-1-26 09:00

កម្មវិធី Chrome គឺជាកម្មវិធីមួយដែល មានមុខងារជាច្រើនសំបូរបែប និងជា Browser មួយដែលមានការពេញនិយមបំភុតសម្រាប់ប្រើប្រាស់នៅលើកំព្យូទ័រ ។ សម្រាប់អ្នកប្រើប្រាស់សព្វថ្ងៃនេះនៅលើកម្មវិធីមួយនេះ តើមានដឹងថាវាមានចំណុចណាខ្លះដែលអ្នកមិនទាន់បានដឹងនោះ ? នៅពេលនេះដែរ យើងសូមណែនាំលោកអ្នកពីចំណុច ទាំង ១១ ដែលអ្នកគួរតែយល់ដឹងពីរបៀបប្រើប្រាស់កម្មវិធី Chrome នេះ ៖

78.jpg

1.        Pin Tabs

1 (2).jpg

Pin Tabs គឺជាមុខងារមួយដែលអ្នកប្រើប្រាស់ អាចរក្សាទុកនូវគេហទំព័រដែលអ្នកបានបើកនៅក្នុងwebsite ដើម្បីងាយស្រួលចុចចូលនៅពេលដែលបើកលើកក្រោយទៀត ។ របៀបនៃការ Pin Tabs នេះ អ្នកគ្រាន់តែចុច Mouse ស្តាំ ហើយជ្រើសរើស Pin Tab។ វានឹងរំកិល Tabs ទៅកាន់ខាងឆ្វេង ហើយអ្នកអាចចូលប្រើពេលក្រោយបានដោយងាយ។  
2.        Mute tabs

2 (2).jpg

មុខងារ Mute tabs គឺជាមុខងារមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់បិទសម្លេងបាន បើសិនជាអ្នកកំពុងតែប្រើប្រាស់ Youtube និងកម្មវិធីបទចំរៀងផ្សេងៗទៀត។ របៀបនៃការចុច Mute នេះដែរគឺដោយគ្រាន់តែចុចលើ Mouse ស្តាំ ហើយជ្រើសរើស Mute Tab ។ បើសិនជាចង់ដាក់ឲ្យឮសម្លេងវិញ គ្រាន់តែផ្លាស់ប្តូរទៅ Unmute Tab ជាការសេ្រច។
3.        Block autoplay videos

3 (2).jpg

ប្រសិនបើអ្នកចង់ បិទ វីដេអូឲ្យចាក់អូតូនោះ អ្នកគួរតែវាយបញ្ជូល chrome: // flags / # autoplay-policy ទៅក្នុងរបារ  Address របស់ Chrome ។ របៀបនៃការ Block មុខងារនេះ គឺលោកអ្នកត្រូវជ្រើសរើស Document user is required  ហើយចុចប៊ូតុង Relaunch Now ។
4.        Block មុខងារ notification

4.jpg

នៅពេលដែលអ្នកចុចចូលលើគេហទំព័រណាមួយ លោកអ្នកប្រាកដជាទទួលបានសារ Notification ពីគេហទំព័រនោះ ហើយពេលខ្លះវាពិតជាមានភាពធុញទ្រាន់ណាស់ជាមួយការឡូត Notification នេះ ។ របៀបនៃការបិទមុខងារនេះអ្នកគ្រាន់តែចុចចូលទៅកាន់ Settings > អូសចុះក្រោម ហើយចុច Advanced > ក្នុងផ្នែក Privacy and security ចុចលើ Content Settings > ចុចលើ Notifications > ចុចប៊ូតុងប្តូរទៅជា Blocked។   
5.        មានល្បឿនលឿនជាងមុននៅពេលចុចចូលប៉ូតុង Serch

5 (2).jpg

អ្នកប្រហែលជាដឹងថាអ្នកអាចប្រើរបារ URL របស់ Chrome ដើម្បីធ្វើការស្វែងរករហ័សប៉ុន្តែវាមិនមែនជាវិធីលឿនបំផុតនោះទេ។ ប្រសិនបើអ្នកដំណើរការស្វែងរកនៅលើ Google ដើរលឿន អ្នកគ្រាន់តែចុច Mouse ស្តាំជ្រើសរើស Search Google for ពាក្យ ឬឃ្លា ។ អ្នកនឹងឃើញ Tab ថ្មីជាមួយនឹងលទ្ធផលបានពី Google។
6.        បង្រួមអេក្រង់ក៏អាចប្រើប្រាស់បានធម្មតា

6 (2).jpg

គន្លឹះក្នុងការ បង្រួមអេក្រង់នេះ គឺលោកអ្នកអាចចុច Shortcut នៅលើ Keyboard បានដោយចុច Command + o សម្រាប់កំព្យូទ័រម៉ាស៊ីន Mac ,រីឯម៉ាស៊ីន Window វិញគឺចុច Ctrl + 0 ដើម្បីបង្រួមទៅកាន់កម្រិតធម្មតា ។
7.        ជ្រើសរើស Tabs បានច្រើន

7.png

នៅក្នុងកម្មវិធី Chrome គឺអ្នកអាចបើក Taps បានជាច្រើន ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជ្រើសរើសនិងការស្រាវជ្រាវនៅលើគេហទំព័រជាដើម ។ របៀបនៃការចុច Shortcut នៅលើក្តារចុចឲ្យជាប់នៅលើពាក្យ Ctrl (សម្រាប់កំព្យូទ័រម៉ាស៊ីន Window) និង Command (សម្រាប់កំព្យូទ័រម៉ាស៊ីន Mac) ។
8.        បើកគេហទំព័រឡើងវិញ

8 (2).jpg

នៅក្នុងការបើកគេហទំព័រនេះឡើងវិញ គឺលោកអ្នកត្រូវចុចលើប៉ូតុង Command + Shift + T សម្រាប់កំព្យូទ័រម៉ាស៊ីនMac , រីឯ Ctrl + Shift + T សម្រាប់កំព្យូទ័រម៉ាស៊ីន Window
9.        រក្សាទុក Tabs នៅពេលដែលបិទម៉ាស៊ីន

9.png

អ្នកក៏អាចរក្សាទុកនូវរាល់  Tabs អ្នកបើកក្នុង Chrome ពេលអ្នកបិទបើកម៉ាស៊ីនបានផងដែរ។ នៅពេលដែលបិទមុខងារនេះអ្នកគ្រាន់តែចុចចូលទៅកាន់ Settings របស់ Chrome > អូសចុះក្រោមត្រង់ On startup ហើយជ្រើសរើស Continue where you left off។
10.        ពិនិត្យលើមូលហេតុដែលធ្វើឲ្យយឺត

10.png

អ្នកអាចពិនិត្យមើល Tab ណាមួយប្រើប្រាស់ CPU និង មេម៉ូរីច្រើនដោយប្រើមុខងារ Task Manager មានស្រាប់ក្នុងកម្មវិធី Chromeនោះតែម្តង។ របៀបនៃការចុចលើមុខងារនេះគឺគ្រាន់ចុចចូលតុង Customize នៅផ្នែកលើខាងស្តាំ > ចូលទៅកាន់ MoreTools > Task Manager > ផ្ទាំង Task Manager នឹងបង្ហាញភាគរយការប្រើប្រាស់នៃ Tab នីមួយៗ។ អ្នកអាចកំណត់លើ Tab ណាមួយ ហើយចុចលើ End Process ដើម្បីបិទចោលថែមទៀតផង ។
11.        ចំណេញពេលដោយប្រើប្រាស់មុខងារ Autofill

11.png

ប្រសិនបើអ្នកធុញទ្រាន់នៅពេលដែលបញ្ចូលនូវព័ត៌មានផ្ទាល់ដូចជា អាសយដ្ឋាន អ្នកអាចរក្សាទុកព័ត៌មានទាំងនេះ ហើយអនុញ្ញាតឲ្យ Chrome ធ្វើការនេះជំនួសវិញ។ របៀបនៃការបំពេញនេះផងដែរគឺចូលទៅកាន់ Settings > Advanced > Passwords and forms > Autofill settings ដើម្បីរក្សាទុកអាស័យដ្ឋានឬព័ត៍មានមួយចំនួននៅក្នុងកម្មវិធី Chrome នោះតែម្តង ។

សរុបសេចក្តីមកនេះគឺជាមុខងារពិសេស និងរបៀបនៃការកំណត់នៅក្នុងកម្មវិធី Chrome ដែលអ្នកប្រើប្រាស់នៅលើកំព្យូទ័ររបស់លោកអ្នកមិនថាម៉ាស៊ីន Window និង Mac នោះទេ គឺអាចប្រើប្រាស់បានទាំងអស់ ។ បើសិនជាអ្នកមិនទាន់បានប្រើប្រាស់មុខងារនេះទេ លោកអ្នកអាចធ្វើបានតាមការណែនាំខាងលើនេះ ដោយខ្លួនឯងបាន។

ប្រភព៖ Cinet

ដោយ​៖ Raksmey


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top