• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ពញាក់ស្មារតីឡើង! តតាំងនឹងគំនិតអវិជ្ជមាន

[Copy link]
56588 0
Share
មនុស្សមិនមែនទេវតា អ្នកណាដែលថាមិនចេះខុស! គិតខុស ប្រព្រឹត្តខុសវាជារឿងធម្មតារបស់មនុស្ស ប៉ុន្តែក៏គួរមានដែនកំណត់របស់វាហើយក៏មិនត្រូវធ្វើឱ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពមួយដែលងងឹតស្លុបទៅដោយគំនិតអវិជ្ជមាននោះដែរ...

ពញាក់ស្មារតីឡើង!-តតាំងនឹងគំនិតអវិជ្ជមាន.jpg.jpg

មនុស្សមួយចំនួនចូលចិត្តប្រើប្រាស់ខួរក្បាលទៅគិតតែរឿងដែលអាក្រក់ៗ បានន័យថាមិនសមនឹងរឿងក៏គិតចេញជារឿង យកសម្តីក្នុងន័យល្អរបស់អ្នកដទៃបកប្រែទៅជាអាក្រក់ តែងប្រើចិត្តគំនិតឱ្យល្អក់ខ្វល់ទៅតាមការយល់គិតបែបអវិជ្ជមានរបស់ខ្លួន (មនុស្សបែបនេះណា៎ មុខជាគ្មានក្តីសុខផ្លូវចិត្តឡើយ)...។

ការគិតអវិជ្ជមានខ្លះក៏មិនប្រាកដថាអាក្រក់សម្រាប់អ្នកគ្រប់ពេលដែរ ប៉ុន្តែរឿងខ្លះកុំគិតវាឱ្យសុញគំនិតពេក កុំគិតអ្នកដទៃក្នុងផ្លូវអាក្រក់ហួសហេតុពេក ព្រោះវាក៏មិនបានហុចផលអ្វីត្រលប់មកអ្នកវិញដែរ។ រឿឹងយើងក៏មិនចាំបាច់ទៅគិតវាឱ្យហួសព្រំដែនពេកដែរ អាក្រក់ក៏ដោយ ល្អក៏ដោយ ស្រេចតាមហ្នឹងទៅ កុំទៅខ្វល់ចិត្ត!

ចូរចាំថា បញ្ហាគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើងប្រៀបបានទៅនឹងដួងវិញាណដែលហោះរសាត់វិលវល់ក្បែរៗដើម្បីបន្លាចយើង ហើយភាពស្រេកឃ្លានរបស់វាគឺការភ័យខ្លាច និងគំនិតអវិជ្ជមាននេះឯង... បើយើងបណ្តោយឱ្យគំនិតអវិជ្ជមានគ្រប់គ្រងយើងបាន នោះមានន័យថាយើងបានចូលខ្លួនក្លាយទៅជាទាសករបម្រើអំពើអាក្រក់ហើយ។ រាល់គំនិតអវិជ្ជមានក្នុងន័យអាក្រក់របស់មនុស្សម្នាក់នឹងអាចទាញមនុស្សនោះឱ្យជាប់ខ្នោះនៃទង្វើអក្រក់ខ្លះបាន៕

អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top