Facebook Twitter Google+ Share

ហ្គេម Over

[Copy link]
53542 0
Share
រហូតមកដល់ថ្ងៃនេះពួកយើងបែកគ្នាយូរខែគួរសមដែរហើយ ប៉ុន្តែក្តីនឹករលឹក និងចិត្តស្រលាញ់នៅតែនឹកឃើញដល់មនុស្សដែលធ្លាប់ស្រលាញ់ម្នាក់នោះគ្រប់ពេលទាំងអស់មិនធ្លាប់នឹងចង់បាត់បង់មួយដងណាឡើយ ។ គ្រប់ស្នាមញញឹម គ្រប់ពេលវេលាល្អៗ នៅតែស្ថិតនៅក្នុងការចងចាំរបស់ម្នាក់នេះជានិច្ច ។

ពេលដំបូងដែលពួកយើងបែកគ្នា ជាពេលវេលាដែលខ្ញុំមហាសែនឈឺចាប់ជាទីបំផុត ក៏ជាពេលដែលខ្ញុំតែងតែប្រាប់ខ្លួនឯងថា អូខេ! ស្នេហ៍នេះបញ្ចប់ តែជីវិតរបស់យើងមិនទាន់បញ្ចប់ឡើយ ដូច្នេះយើងត្រូវតែរស់នៅបន្តទៀតដើម្បីមនុស្សដែលស្រលាញ់យើងផ្សេងៗទៀត រួមមានប៉ាម៉ាក់ បងប្អូន ពូមីង និងមិត្តភក្តិគ្រប់គ្នាដែលរង់ចាំទទួលយើងជំនួសមនុស្សដែលបានបោះបង់យើងចោល ។

ហ្គេម Over.jpg

ចេះតែប្រឹងរស់ទៅ ទោះដឹងថានឹងត្រូវរស់នៅទាំងឈឺចាប់ក្តី ប៉ុន្តែយ៉ាងហោចណាស់ក៏លែងទ្រាំនៅទាំងឈឺចាប់មើលមនុស្សដែលខ្លួនឯងស្រលាញ់មកពិបាកចិត្តជាមួយនឹងយើងបន្តទៀតដែរ ។ ចាត់ទុកថាវាជានិស្ស័យដំបូងដែលបានជួបគ្នា ហើយក៏ជានិស្ស័យចុងក្រោយដែលបានបែកបាក់គ្នាទៅចុះ ។

ចប់ហើយ គ្រប់យ៉ាងត្រូវក្លាយជា Over លែងមានអ្នកណាធ្វើបាបអ្នកណាទៀតហើយ បញ្ចប់ត្រឹមចំណុចនេះក៏ល្អជាងបន្តទាំងឈឺចាប់ដែរ ។ ស្នេហាអើយ! អ្នកមានឥទ្ធិពលខ្លាំងគួរឲ្យកត់សម្គាល់ ខ្លាំងរហូតទាល់តែខ្ញុំត្រូវចងចាំអ្នកអស់មួយជីវិត ៕

អត្ថបទ៖ Phou

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top