Facebook Twitter Google+ Share

អតីត

[Copy link]
60113 0
Share
មនុស្សម្នាក់ៗតែងតែមានរឿងអតីតជាច្រើនដែលខ្លួនធ្លាប់បានឆ្លងកាត់ វាបានផ្សំរឿងជាច្រើនដែលយើងតែងតែចងចាំ ក្នុងនោះមានទាំងចំណុចល្អ ចំណុចអាក្រក់ ផ្អែម ល្វីង ជូរចត់ជាច្រើន ហើយរឿងដែលធ្វើឱ្យមានវិប្បដិសារីក៏ធ្លាប់មាន។

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត.jpg.jpg

មនុស្សមួយចំនួនតែងតែយករឿងអតីតមករំលឹកហើយក៏ឈឺចាប់ឥតអំពើ ការដែលធ្វើបែបនេះធ្វើឱ្យខ្លួនឯងធ្លាក់ទៅក្នុងភាពល្ងង់ខ្លៅទៅវិញទេ ត្រូវចាំថារឿងដែលកន្លងហួសទៅហើយមិនអាចត្រលប់ក្រោយទៅកែ ឬ ប៉ះប៉ូវវិញបានទេ ប៉ុន្តែអ្នកអាចចាត់ទុកវាជាបទពិសោធន៍ ឬ ជាមេរៀនបាន។ អ្វីដែលកន្លងហួសហើយឱ្យវាហួសទៅចុះ ហើយអ្វីដែលអ្នកគួរតែបន្តក្តីសង្ឃឹមនោះគឺបច្ចុប្បន្នទៅវិញទេ វាជាពេលដែលអ្នកគួរតែប្រឹងប្រែងដើម្បីថ្ងៃនេះ និង ទៅថ្ងៃអនាគតបន្តទៀត បើអ្នកគិតថារាល់ថ្ងៃអ្នកពិបាកណាស់ចុះហេតុអ្វីចាំបាច់យករឿងអតីតមកគិតបន្ថែមឱ្យកាន់តែបន្ទុកធ្ងន់ធ្ងរធ្វើអ្វីទៀត? ធ្វើបែបនេះវាកាន់តែស្មុគស្មាញទៅវិញទេ ព្យាយាមដោះស្រាយបញ្ហាថ្ងៃនេះឱ្យបានល្អសិនទៅ ហើយថ្ងៃមុខអ្នកក៏មិនមានផលវិបាកច្រើនដូចពេលមុនដែរ។ សង្ឃឹមថាអ្នកនឹងឈប់គិតរឿងអតីតបន្តជីវិតជាមួយថ្ងៃថ្មី តស៊ូ ប្រឹងប្រែង ព្យាយាម ខ្ញុំជឿថាអ្នកនឹងបានល្អប្រសើរឡើងជាមិន៕

អត្ថបទ៖ Roger

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top