• Sophal
  • V1
  • Sophal
Facebook Twitter Google+ Share

កម្មវិធិ Instagram ទើបតែអាប់ដេតនូវមុខងារថ្មីដែលអាចថតរូបភាព​ GIF បានថែមទៀត...

[Copy link]
53811 0
Share
Edited by Menghong at 2018-1-25 15:26

កម្មវិធី Instagram គឺជាកម្មវិធីមួយដែលមានមនុស្សរាប់រយអ្នកបានប្រើប្រាស់មិនថានៅលើទូរសព្ទដៃស្មាតហ្វូននោះទេសូម្បីតែថេប្លេកក៏អាចប្រើប្រាស់បានដែរ ។ មុខងាររបស់កម្មវិធីមួយនេះគឺអាចអនុញ្ញាតឲ្យអ្នកបង្ហោះជាវីដេអូ, រូបភាព, Storyប្រចាំថ្ងៃនិងអាចផ្ញើរសាទៅគ្នាទៅវិញទៅមកបានទៀតផង។ សម្រាប់អតិថិជនដែលបានប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលអាចចែករំលែករូបភាពនិងវីដេអូនេះ គឺភាគច្រើនជាយុវវ័យនិងមានតារាដែលល្បីៗនៅក្នុងស្រុកនិងក្រៅស្រុកដែលបានលេងកម្មវិធីនេះថែមទៀតផង ។


14.jpg
ប្រហែលជាមួយសប្តាហ៍មុនកម្មវិធីមួយបានអាប់ដេតនូវមុខងារមួយដែលអាចដឹងពីរយៈពេលនៃការអនឡាញរបស់អ្នកដ៏ទៃនៅក្នុងប្រអប់សារ ប៉ុន្តែនៅពេលនេះកម្មវិធីមួយនេះក៏បានអាប់ដេតបន្ថែមនូវមុខងារថ្មីមួយទៀតដែលអាចបង្កើតនិងបង្ហោះជារូបភាព (GIF) ដែលមានចលនា និងមួយវិញទៀតអ្នកក៏អាចបន្ថែមជាមួយ Sticker ប្លែកៗថែមទៀតផង ។ សម្រាប់រូបភាព GIF នេះផងដែរ គឺលោកអ្នកអាចផ្ញើរទៅកាន់មិត្តដែល Follower ទាំងអស់តាមរយៈប្រអប់សារ និងបង្ហោះនៅក្នុង Story ប្រចាំថ្ងៃរបស់អ្នកបានទៀតផង។


gsmarena_001.jpg

gsmarena_002 (1).jpg

សរុបសេចក្តីមកនេះគឺជាការអាប់ដេតថ្មីមួយសម្រាប់កម្មវិធីបណ្តាញសង្គម Instagram មួយនេះ ។ នៅពេលនេះផងដែរកម្មវិធីមួយនេះគឺមិនទាន់ចេញដំណើរការជាផ្លូវការនោះទេ ប្រហែលជាសប្តាហ៍ទៀតទើបមុខងារថ្មីដំណើរការជាផ្លូវការនិងសាធារណះ។ ការផ្លាស់ប្តូរនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងសប្តាហ៍ខាងមុខនេះ។


ដោយ៖  Sophal
ប្រភព៖ GSM Arena

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top