• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

រឿងខ្លី ៖ មនុស្សឯកា

[Copy link]
54227 0
Share
អង្គុយសម្លឹងមើលដួងតារាតែម្នាក់ឯង បូករួមទាំងអាកាសធាតុចុះត្រជាក់នៅពេលយប់ឡើង បានធ្វើអោយអារម្មណ៍មនុស្សម្នាក់កាន់តែមានភាពឯកា រងាលើសដើម ហើយក៏ឆ្ងល់នៅក្នុងចិត្តខ្លួនឯងថា ហេតុអ្វីបានជាដួងតារារាប់ពាន់នៅលើមេឃគេសុទ្ធតែមានគ្នីគ្នាដូច្នេះ? ហេតុអ្វីមានតែខ្ញុំម្នាក់ឯងដែលឯកាអញ្ចឹង ?

CoverStoryPheakdey.jpg

កំពុងតែអង្គុយស្រមើស្រមៃតែម្នាក់ឯង ក៏ស្រាប់តែមានទេពច្យុតធ្លាក់ចុះមក បានធ្វើអោយខ្ញុំគិតក្នុងចិត្តម្ដងទៀតថា ទេពច្យុតក៏គេមានគូរនិងគេដែរ ចុះហេតុអ្វីមានតែខ្ញុំម្នាក់ឯងដែរខុសគេអញ្ចឹង? ខ្ញុំនៅពេលនេះកំពុងតែដើរនៅលើផ្លូវដ៏សែនស្ងាត់តែម្នាក់ឯង ដោយគ្មានអ្នកប្រាប់ គ្មានអ្នកដឹង ហើយក៏គ្មានអ្នកយល់ពីខ្ញុំឡើយ ថានៅក្នុងចិត្តរបស់ខ្ញុំនៅពេលនេះ គឺពោរពេញដោយក្ដីទុក្ខកង្វល់ជាច្រើន បូករួមទាំងភាពឯកា រងាទាំងកាយ រងាទាំងចិត្ត ហើយក៏គ្មានអ្នកណាម្នាក់អាចដឹងបានថា ខ្ញុំនៅពេលនេះចង់មានមនុស្សម្នាក់ដែលចេះយល់ចិត្តខ្ញុំផងដែរ ។

ឥឡូវនេះចង់អោយមនុស្សម្នាក់បានដឹងពីការពិតថា នៅក្នុងចិត្តខ្ញុំនៅពេលនេះកំពុងតែគិតបែបណា ព្រោះតែពេលនេះខ្ញុំកំពុងតែវង្វេងគ្មានគោលដៅច្បាស់លាស់ ហើយក៏គ្មានភាពកក់ក្ដៅដូចអ្នកផ្សេងទៀតឡើយ ។ នៅពេលនេះបេះដូងរបស់ខ្ញុំកំពុងតែកំព្រា រងាឯកា កណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានអ្នកយល់ចិត្ត បានត្រឹមតែគិតនៅក្នុងចិត្តតែម្នាក់ឯងថា ជីវិតខ្ញុំនៅពេលនេះ តើរស់នៅដើម្បីអ្វីទៅ? បើមនុស្សប្រុសស្រីដែលនៅជុំវិញខ្ញុំគេសុទ្ធតែមានគ្នីគ្នា ផ្អែមល្ហែមជាមួយគ្នាដូចនេះ ។

ហើយហេតុអ្វីអភ័ព្ធតែរូបខ្ញុំម្នាក់អញ្ចឹង ឬនេះគឺជាកម្មពារដែលធ្វើអោយរូបខ្ញុំ នៅពេលនេះកំព្រា រងា ឯកា តែម្នាក់ឯង ដោយគ្មានអ្នកណាម្នាក់នៅក្បែរដូច្នេះ? តើខ្ញុំត្រូវធ្វើអ្វីដើម្បីអោយខ្លួនឯងសប្បាយចិត្ត លែងឯកា លែងរងា លែងមានភាពសោកសៅដូចមុន ហើយគ្រប់យ៉ាងដែលធ្លាប់ធ្វើអោយខ្ញុំ ឯកា រងា សោកសៅ អោយរលាយខ្ចាត់ខ្ចាយ ហើយទុក្ខសោកទាំងឡាយសូមអោយរសាយពីជីវិតដ៏កំព្រាឯកា របស់ខ្ញុំមួយនេះអោយផុតទៅឆ្ងាយ ហើយវិលមកវិញតែភាពសប្បាយរីករាយ លែងខ្វល់ខ្វាយ លែងកើតទុក លែងឯកា លែងរងា ដូចមុនទៀតទៅ ៕

និពន្ធដោយ ៖ សម្បត្តិ

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top