• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សតិលែងនៅ

[Copy link]
54814 0
Share
ជាអ្វីដែលខ្ញុំចង់សរសេរនៅពេលនេះ... នេះគ្រាន់តែជាការដាស់តឿនរបស់ខ្ញុំចំពោះខ្លួនឯងប៉ុណ្ណោះ ទាន់ខ្ញុំនៅមានសតិនៅឡើយ (តែវាក៏ជាការអប់រំចិត្តមួយផងដែរ)។ បើសិនជាថ្ងៃណាមួយខ្ញុំបាត់បង់ម្ចាស់ការលើខ្លួនឯង ខ្ញុំនឹងរកខ្លួនឯងនៅកន្លែងនេះ...

សតិនៅ.jpg

ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលធ្លាប់ត្រូវចិត្តគំនិតរបស់អ្នកដទៃគ្រប់គ្រងម្តងរួចមកហើយ ពេលនោះមកពីខ្ញុំតែងតែបណ្តោយចិត្តគំនិតឱ្យធ្វើអ្វីតាមតែទង្វើដែលគេបានធ្វើមកលើខ្ញុំ មានន័យថាបើគេព្យាយាមបំផ្លាញក្តីសុខខ្ញុំ ខ្ញុំក៏ចាប់ផ្តើមក្លាយជាគេវិញដោយមិនដឹងខ្លួន (តែក៏ចំពោះតែបុគ្គលនោះដែរ)។ មិនដឹងថាមកពីខ្ញុំឆ្លាតឬគេបង្រៀនខ្ញុំបានល្អនោះទេ រាល់ទង្វើរបស់គេចំពោះខ្ញុំ វាដិតដាមជាប់ខួរក្បាលនិងអារម្មណ៍ខ្ញុំទាំងស្រុង បើទោះជាខ្ញុំព្យាយាមក្រើនរំលឹកខ្លួនឯងជាច្រើនលើកច្រើនសារយ៉ាងណា ក៏ទង្វើរបស់គេបានបញ្ជាខួរក្បាលរបស់ខ្ញុំបាត់ទៅហើយ ក្នុងមួយថ្ងៃខ្ញុំអាចក្លាយជាគេ ២០នាទី...។ (ព្រោះតែការឈឺចាប់បានកែប្រែមនុស្សម្នាក់ឱ្យក្លាយទៅជាមនុស្សម្នាក់ផ្សេងមួយទៀត)

កាលនោះ ខ្ញុំមានអារម្មណ៍ថាពិភពលោកបានបោះបង់ខ្ញុំចោលហើយ គ្មានអ្នកណាចង់នៅក្បែរខ្ញុំពិតប្រាកដទេបើមិនដើម្បីផលប្រយោជន៍ (គ្រាន់តែចង់មានមនុស្សដែលអាចទុកចិត្ត និងស្មោះត្រង់ចំពោះគ្នាពិបាកណាស់ទៅឬ??) ច្រើនលើកច្រើនសារខ្ញុំតែងព្យាយាមដើរចេញពីស្ថានភាពមួយនោះ តែហេតុអីមនុស្សទាំងអស់នោះមិនព្រមដោះលែងខ្ញុំសោះអញ្ចឹង គេតែងរិះរកវិធីដើម្បីបំផ្លាញខ្ញុំម្តងហើយម្តងទៀតដោយរូបភាពផ្សេងៗដែលគ្មានអ្នកណានឹកស្មានដល់។
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top