• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

រឿង ៖ ខ្មោចពេស្យា

[Copy link]
53104 0
Share
Piggy គឺជាខ្មោចស្រីពេស្យាម្នាក់ដែលត្រាច់ចរនៅតាមផ្លូវនាពេលរាត្រីក្នុងបំណងសុំជិះរថយន្តរបស់អ្នកដំណើរ និងព្រមទាំងឆ្លៀតរកស៊ីផ្លូវភេទដូចកាលដែលនាងនៅមានជីវិតអញ្ចឹងដែរ ។

prostitute ghost.jpg

បើទោះបីជារឿងនេះស្តាប់មើលទៅហាក់ដូចជាព្រេងនិទានខ្មោចក៏ពិតមែន ប៉ុន្តែករណីមួយនេះបានលេចឮល្បីខ្ទរខ្ទារពាសពេញតំបន់នោះ ហើយថែមទាំងមានសាក្សីរាប់មិនអស់ហើយដែរ ដែលសុទ្ធតែបានអះអាងថាជួបប្រទះផ្ទាល់ជាមួយនឹងរូបឆោមដ៏ស៊ិចស៊ីរបស់ខ្មោចនាង Piggy នៅរាល់អំឡុងពាក់កណ្តាលអធ្រាត ។

បើតាមការនិយាយតៗគ្នា នាង Piggy ធ្លាប់ជានារីរកស៊ីផ្លូវភេទដ៏លេចធ្លោម្នាក់ជាមួយនឹងសម្រស់ដែលធ្វើឲ្យប្រុសៗមិនអាចទប់អារម្មណ៍បាន ។ ស្ថិតក្នុងវ័យជាង 20ឆ្នាំ នាង Piggy ត្រូវបានគេសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុតដោយអតិថិជនដែលមានចិត្តប្រចណ្ឌខឹងមា្នក់ ដោយហេតុនេះហើយទើបធ្វើឲ្យព្រលឹងវិលវល់របស់នាងចេញមកលងអ្នកដំណើរដែលឆ្លងកាត់ផ្លូវងងឹតៗក្នុងរូបភាពជាការសុំជិះរថយន្តពេលកណ្តាលអធ្រាតបែបនេះ ។

ghost-woman-night-cemetery-blured-transparent-beautiful-widow-black-dress-prayin.jpg

គេនាំគ្នានិយាយថា នៅពេលដែលប្រុសៗឈប់ដើម្បីហៅនាងឡើងជិះរថយន្តជាមួយ ពួកគេទទួលការភិតភ័យស្ទើរស្លាប់ស្ទើររស់ ដោយសារការបាត់ខ្លួនមួយរំពេចពីរថយន្តរបស់ពួកគេ ឬក៏ពេលខ្លះដឹងខ្លួនឡើងនៅឯវាលកប់ខ្មោច ជាកន្លែងដែលសាកសពនាង Piggy ត្រូវបានកប់ ៕

និពន្ធដោយ ៖​ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top