Facebook Twitter Google+ Share

កុំបារម្ភច្រើនពេក

[Copy link]
52762 0
Share
ជីវិតរបស់មនុស្សម្នាក់ៗតែងតែមានបញ្ហាមិនចេះចប់មិនចេះហើយទេមានជួបមានបែក មានព្រាត់ប្រាស់ មានល្អមានអាក្រក់ មានល្វីង ជូរ ចត់ មានសមបំណង មានមិនសមបំណង មានជោគជ័យ មានមិនជោគជ័យ និងរឿងជាច្រើនទៀតដែលយើងអាចនឹងជួបនៅថ្ងៃណាមួយក៏ថាបាន យើងត្រូវតែត្រៀមចិត្តឱ្យហើយទើបមិនសូវទន់ខ្សោយ និង មានទុក្ខច្រើន។

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត.jpg.jpg

នៅពេលដែលរឿងល្អក់កករទាំងឡាយចូលមកដល់អ្នកប្រាកដជាព្រួយបារម្ភ ភ័យខ្លាច ហើយគិតច្រើនជាមិនខាន។ នៅពេលដែលអ្នកគិតច្រើនហួសកំណត់ពេកធ្វើឱ្យអ្នកធ្លាក់ខ្លួនជាមនុស្សឯកា ជាមនុស្សទន់ខ្សោយ ស្មុគស្មាញ ងងឹតងងល់រកផ្លូវចេញមិនរួចឡើយ។ ចូរចងចាំថាគ្មានរឿងណាដែលសមបំណងយើងរហូតនោះទេ បើមានបញ្ហាណាមួយចូលមកដល់អ្នកគួរតែដោះស្រាយវាទៅ ហើយរឿងណាដែលឥតប្រយោជន៍ក៏បោះវាចោលឱ្យឆ្ងាយទៅ  រឿងណាដែលពិបាកក៏ព្យាយាមដោះវាទៅព្យាយាមបន្តិចម្តងៗវានឹងអស់ជាមិនខាន។ សូមកុំយកចិត្តខ្លួនឯងទៅដាក់ក្នុងរណ្តៅទុក្ខច្រើនពេកពេលជួបបញ្ហាត្រូវតែប្រឹងស្រាយ បើអ្នកអង្គុយតែបារម្ភច្រើនក៏គ្មានបានផលអ្វីដែរ ទុកពេលរកដំណោះស្រាយល្អៗដើម្បីត្រួសត្រាយផ្លូវដើរទៅមុខទៀតទើបល្អ។ រៀនធ្វើខ្លួនជាមនុស្សរឹងមាំ កុំចុះចាញ់ជាមួយនឹងឧបសគ្គឱ្យសោះ រៀនធ្វើជាមនុស្សឆ្លាតវ័យក្នុងការដោះស្រាយបញ្ហាចំពោះមុខ ព្យាយាមអភិវឌ្ឃន៍ខ្លួនឱ្យល្អ ហើយត្រូវតែជឿជាក់លើខ្លួនឯង មិនយូរមិនឆាប់អ្នកនឹងទទួលបានផលល្អប្រសើរឡើងវិញជាក់ជាមិនខាន៕

អត្ថបទ៖ Roger

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top