• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គន្លឹះងាយៗនាំឲ្យក្លាយជាម្តាយម្នាក់ដែលមានការអត់ធ្មត់ម្នាក់

[Copy link]
52376 0
Share
ក្នុងនាមអ្នកជាម្តាយមួយរូប​ វាមិនមែនជារឿងមួយងាយស្រួលឡើយ ព្រោះមានកិច្ចការច្រើនសម្រាប់ធ្វើទាំងក្រៅ​ផ្ទះ និងកិច្ចការជាមេផ្ទះទៀត ធ្វើឲ្យពេលខ្លះអ្នកមិនអារម្មណ៍មួលម៉ៅ និងមានអារម្មណ៍ដាក់កូនម្តងម្កាល។​ ខាងក្រោមនេះនឹងបង្ហាញប្រាប់ពីគន្លឹះដែលនាំឲ្យអ្នកក្លាយជាម្តាយម្នាក់ដែលមានភាពអត់ធ្មត់ខ្ពស់ ៖

154942gfv020240faf2ssc.jpg

១. ត្រូវរៀបចំទម្លាប់ឲ្យកូន
អ្នកត្រូវចេះរៀបចំ និងណែនាំកូនអ្នកឲ្យមានទម្លាប់ល្អ និងមានវិន័យក្នុងការរស់នៅប្រចាំថ្ងៃ។ នៅពេលអ្នករៀបចំទម្លាប់សម្រាប់កូនអ្នកតាំងពីក្មេង នោះអ្នកមិនសូវព្រួយបារម្ភពេលក្មេងធំឡើងនោះទេ។

២. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
ក្នុងនាមអ្នកជាម្តាយ អ្នកត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ មិនឆេវឆាវ ហើយសម្រួលអារម្មណ៍មួយៗ ដកដង្ហើមឲ្យបានវែងៗ និងគិតម្តងបន្តិចៗ។

៣. ត្រូវទុកពេលសម្រាប់ខ្លួនឯងខ្លះ
អ្នកគួរតែឆ្លៀតពេលសម្រាប់ខ្លួនឯងខ្លះដូចជា ចំណាយពេលក្នុងការដើរ Shopping , ហាត់ប្រាណ, ឬទុកពេលសម្រាកខ្លះ ទើបធ្វើឲ្យអ្នកមិនមានអារម្មណ៍ធុញទ្រាន់ និងឆាប់មួលម៉ៅឆេវឆាវជាមួយកូនឡើយ។

៤. ឆ្លៀតពេលជាមួយកូន
អ្នកគួរតែឆ្លៀតពេលជាមួយកូនតាមអ្វីដែលអ្នកអាចធ្វើទៅបាន ព្រោះបើកូនគ្មានភាពស្និទ្ធស្នាលជាមួយម្តាយទេ នោះកូននឹងមិនសូវយល់ពីអារម្មណ៍អ្នកឡើយ ហើយតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ខឹង ឆេវឆាវជាដើម៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top