• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ពាក្យទាំង ៦​ ឃ្លាឪពុកម្តាយមិនគួររំលងក្នុងការនិយាយជាមួយកូន

[Copy link]
51374 0
Share
១. ប៉ាម៉ាក់ស្រឡាញ់កូន
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកមិនត្រូវរំលងក្នុងការនិយាយពាក្យនេះទៅកូនរបស់អ្នកនោះទេ។ នៅពេលអ្នកនិយាយពាក្យនេះទៅកូនអ្នក អាចធ្វើឲ្យកូនអ្នកមានភាពកក់ក្តៅនិងស្រឡាញ់គោរពអ្នកជាមិនខាន ព្រមទាំងដឹងនូវទំហំនៃសេចក្តីស្រឡាញ់សម្រាប់ពូកគេផងដែរ។

២. កូនតែងតែធ្វើឲ្យឪពុកម្តាយសប្បាយចិត្ត
អ្នកគួរតែឧស្សាហ៍និយាយពាក្យទាំងនេះទៅកូនៗអ្នក កុំចាំទាល់តែកូនអ្នកទទួលបានការសិក្សាល្អទើបអ្នកនិយាយបែបនេះអី។

៣. កូនពិតជាពិសេស និងអស្ចារ្យណាស់
វាពិតជាសំខាន់ណាស់ក្នុងការឲ្យកម្លាំងចិត្តកូនៗអ្នក ជាពិសេសនៅពេលដែលអ្នកនិយាយពាក្យនេះទៅកាន់គេ ព្រោះវាបានបង្ហាញថាអ្នកជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់គេ។

៤. ប៉ាម៉ាក់ពេញចិត្តនៅពេលកូន….
ឪពុកម្តាយគ្រប់រូបតែងតែសប្បាយចិត្តចំពោះកូនៗនៅពេលកូនបានប្រព្រឹត្តអ្វីមួយដែលល្អនិងត្រឹមត្រូវដូចជា កូនអ្នកចិត្តចេះជួយអ្នកដទៃ,  មានទេពកោសល្យ, មានការបង្ហាញសមត្ថភាពអ្វីមួយ…..

៥.  ប៉ាម៉ាក់ជឿជាក់ និងទុកចិត្តកូន
កូនៗអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលបានលឺអ្នកនិយាយថា អ្នកមានការជឿជាក់ និងមានទំនុកចិត្តលើគេ។ នោះធ្វើឲ្យគេបង្កើនសមត្ថភាពបន្ថែមទៀតជាមិនខាន។

៦. ប៉ាម៉ាក់ជឿជាក់ថាកូនអាចធ្វើបាន
មួយឃ្លានេះអាចធ្វើឲ្យកូនអ្នកមានការខិតខំប្រឹងប្រែង ដោយគេមិនចង់ឃើញអ្នកបាល់ទឹកចិត្តចំពោះគេទេ ហើយមួយឃ្លានេះផងដែលអាចជាការលើកទឹកចិត្តកូនអ្នកផងដែរ៕

Untitled-1.jpg

ប្រែសម្រួល៖ Queenco
ប្រភព៖ familyshare

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top