• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

យាយចាស់ វិលវិញណា៎...

[Copy link]
55393 0
Share
ភាសារស្នេហាផ្អែមល្ហែមខ្ញុំពូកែណាស់! មនុស្សស្រីភាគច្រើនគេចមិនរួចពីសម្តីផ្អែមល្ហែមរបស់ខ្ញុំទេ តែចម្លែកអីតែមនុស្សស្រីម្នាក់ហ្នឹងខុសគេខុសឯងតែម្តង មិនលង់នឹងសម្តីព្រានរបស់ខ្ញុំ បែរជា.....  

យាយចាស់វិលវិញណា៎....jpg

ថ្ងៃទី១៩ ខែសីហា....
ខ្ញុំបានចាប់អារម្មណ៍នឹងមនុស្សស្រីម្នាក់ដែលត្រូវជាមិត្តភក្តិប្អូនស្រីជីដូនមួយខ្ញុំ ខ្ញុំធ្លាប់ជួបនាងចៃដន្យតែ២ដងតែប៉ុណ្ណោះ (សូមបើករង្វង់ក្រចកបន្តិចចុះ! តាមពិតខ្ញុំមិនបានស្រលាញ់នាងអីនោះទេ ខ្ញុំគ្រាន់តែចង់រកមនុស្សម្នាក់មកកំដរការខូចចិត្តរបស់ខ្ញុំបន្ទាប់ពីសង្សាររបស់ខ្ញុំសុំឃ្លាតខ្ញុំមួយរយៈ...)

ថ្ងៃមួយខ្ញុំបានលួចយកទូរសព្ទប្អូនស្រីជីដូនមួយខ្ញុំដើម្បីស្វែងរកលេខទូរសព្ទនាង ហើយខ្ញុំក៏ព្យាយាមទំនាក់ទំនងទៅនាង... (ដឹងថាមានរឿងអ្វីកើតឡើងទេ?) នាងជាមនុស្សឬកសម្បើមណាស់! ខាងប្រុសខំមុខក្រាស់ Call ទៅហើយ មិនចង់និយាយរកគ្នាទៀត....
" ធារី មែនទេ? ខ្ញុំគឺជាបងប្រុសរបស់ នីកា... "
" oh! មានការអីមែនទេ? "
" Call ទៅលេងហ្នឹងណា៎ "
" oh!!! ខ្ញុំអត់ទំនេរផង បានហើយណា៎ " សាុំមែន! ឯងនិយាយមិនទាន់ចប់ស្រួលបួលផងបិតបាត់....

ដំបូងៗនាងបដិសេធមិនចង់និយាយជាមួយខ្ញុំទេ Play Boy ដូចខ្ញុំក៏កើតចិត្តចង់ឈ្នះចិត្តមនុស្សស្រីម្នាក់នោះ ព្រោះល្បីថាពិបាកញ៉ែណាស់! (យី!!! ក៏ធ្វើឬកស្រីស្អាតម្ល៉េះហ្នឹង!) ខ្ញុំក៏រកវិធីសាស្ត្រផ្សេងដើម្បីបានទំនាក់ទំនងស្និតស្នាលជាមួយនាង...
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top