Facebook Twitter Google+ Share

មនុស្សខឹងច្រើន

[Copy link]
52250 0
Share
មនុស្សណាក៏ចេះខឹងមនុស្សណាក៏ចេះស្អប់ដែរតែក៏មិនត្រូវឱ្យវាលើសកម្រិតពេកទេ គួរតែមានភាពឆ្លាតវ័យក្នុងការប្រើអារម្មណ៍ខ្លះផង។ បើអ្នកជាមនុស្សដែលចូលចិត្តខឹងច្រើននោះមានន័យថាក្នុងខ្លួនរបស់អ្នកសម្បូរទៅដោយធាតុមិនល្អច្រើន និងជាមនុស្សដែលមិនមានភាពម្ចាស់ការលើខ្លួនឯងទេ។

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត.jpg.jpg

ឧទាហរណ៍ បើអ្នកខឹងគេចំអន់ជាមួយនរណារម្នាក់ហើយអ្នកខឹងនោះបានន័យថារឿងនោះវាជាការពិតហើយអ្នកធ្វើឱ្យគេដឹងបាន តែបើមិនមែនជាការពិតហើយអ្នកខឹងគេនោះបានន័យថាអ្នកជាមនុស្សល្ងង់បាត់ទៅហើយព្រោះឱ្យគេបញ្ឆោតបានដោយគ្រាន់តែជាពាក្យចំអន់លេងសោះ ការពិតវាគ្រាន់តែជាអារម្មណ៍របស់អ្នកតែប៉ុណ្ណោះមិនមែនអ្វីធំដុំឡើយ។ ការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងពិតជាសំខាន់ណាស់ មុននឹងបញ្ជាអារម្មណ៍ខ្លួនឯងឱ្យធ្វើអ្វីមួយត្រូវតែពិចារណាជាមុនសិនសឹមសម្រេចចិត្តបញ្ចេញហើយកុំតាមតែអារម្មណ៍មួយឆាវឱ្យសោះ ជួនកាលវាអាចធ្វើឱ្យអ្នកមានវិប្បដិសារីក៏ថាបាន។ មនុស្សដែលខឹងច្រើនគឺជាមនុស្សល្ងង់ព្រោះចូលដុតខ្លួនឯងឱ្យមានកំហឹងដោយមិនបានគិត។  ចូរចងចាំថាខឹងច្រើនមិនអាចផ្តល់ភាពរីកចម្រើនដល់អ្នកបានឡើយ ត្រូវតែចេះឃុំគ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ រៀនធ្វើជាមនុស្សដែលមានភាពម្ចាស់ការលើខ្លួនឯង កុំឆេវឆាវ កុំគ្មានបែបបថ ហើយត្រូវតែឆ្លាតវៃក្នុងការស្រាយបញ្ហាទើបរស់នៅមិនសូវមានទុក្ខ៕

អត្ថបទ៖ Roger

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top