Facebook Twitter Google+ Share

បេះដូងអារាត់អារាយ

[Copy link]
52075 0
Share
ជាស្នហាកំសាកដែលកប់ទុកក្នុងបេះដូង មិនហ៊ានប៉ងធ្វើសង្សារគេទេ ទោះគ្រាន់ជាការចាប់ផ្តើមតែម្ខាងក៏អស់ចិត្តសម្រាប់អ្នកដែលលួចស្រលាញ់គេដូចខ្ញុំដែរ...

បេះដូងអារាត់អារាយ.jpg

នីកា ជាមនុស្សស្រីម្នាក់ដែលខ្ញុំបានលួចសម្លឹងទុកក្នុងចិត្តយូរណាស់មកហើយ តែក៏មិនធ្លាប់ហ៊ានសាកល្បងសារភាពថាស្រលាញ់នាងម្តងណាដែរព្រោះខ្លាចថានាងខឹង ខ្លាចនាងលែងហ៊ានក្បែរខ្ញុំ ដូច្នេះខ្ញុំបានត្រឹមតែលួចស្នេហ៍នាងតែម្ខាងប៉ុណ្ណោះ។ អំណាចនៃស្នេហាពិតជាអស្ចារ្យមែន មិនដឹងថាហេតុអីរាល់ពេលដែលនាងមានស្នាមញញឹមម្តងៗ រាងកាយខ្ញុំទាំងមូលហាក់ត្រូវបាននាងចាប់ជាប់នៅក្នុងកន្លែងអាថ៌កំបាំងមួយ ហើយចិត្តខ្ញុំប្រែជាស្រស់ថ្លា (ដែលគេនិយាយអត់! ថាអ្នកមានស្នេហាសុទ្ធតែមើលឃើញពិភពលោកពណ៌សុីជម្ពូរ) នាងបាននាំខ្ញុំចូលទៅកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនៃសេចក្តីស្នេហាដោយមិនដឹងខ្លួន។

ដើម្បីបាននៅក្បែរនាងខ្ញុំតែងព្យាយាមរកមធ្យោបាយផ្សេងៗ វាពិតជារឿងដែលពិបាកខ្លាំងណាស់សម្រាប់ខ្ញុំក៏ព្រោះតែនាងជាមនុស្សដែលមានមិត្តច្រើន ដូច្នេះខ្ញុំពិតជាពិបាកដើម្បីបានក្បែរនាងឬជជែកលេងតែ២នាក់ណាស់។ ហើយខ្ញុំក៏មិនអាចរកជំនួយពីនរណាម្នាក់បានដែរ ក៏ព្រោះតែខ្ញុំខ្លាចបែកការដឹងដល់នាង ក៏ចេះតែសង្ងំលាក់ចិត្តពិតសិនទៅ។ ហុឺម!!! អារម្មណ៍លួចស្រលាញ់គេពិតជាពិបាកណាស់! រាល់ពេលដែលមានបុរសផ្សេងចូលជិតស្និតក្បែរនាង ខ្ញុំពិតជាមានអារម្មណ៍ថាដូចគេយកភ្លើងមកដាក់ក្នុងរាងកាយទាំងមូល ហាក់ចង់កម្ចាត់ខ្មាំងសត្រូវចោលឱ្យអស់ តែ......... (កីបានត្រឹមសម្ងំកើតទុក្ខម្នាក់ឯងហ្នឹងឯង) វាចេះតែបារម្ភ ចេះតែខ្លាចថានាងអាចលង់សេ្នហ៍បុរសផ្សេង តែក៏នៅតែកំសាកមិនហ៊ានសារភាពស្នេហ៍នឹងនាងដដែល។
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top