Facebook Twitter Google+ Share

រឿងឥតប្រយោជន៍

[Copy link]
50109 0
Share
មនុស្សយើងម្នាក់ៗតែងតែចង់ដឹង ចង់ឃើញ ចង់ឮនូវរឿងគ្រប់យ៉ាងនោះគឺជាចរិតរបស់មនុស្សយើង។ ប៉ុន្តែក៏មិនប្រាកដថារឿងដែលយើងគ្រប់គ្នាចង់ដឹងសុទ្ធតែល្អទាំងអស់នោះដែរ រឿងខ្លះក៏ល្អហើយរឿងខ្លះក៏មិនល្អតែក៏មិនចាំបាច់ស្តាប់រឿងដែលមិនល្អច្រើនពេកដែរ រឿងខ្លះស្តាប់ទៅវាគ្រាន់តែធ្វើឱ្យអ្នកខ្លោចផ្សារចិត្តតែប៉ុណ្ណោះ។

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត.jpg.jpg

ដូច្នេះហើយរឿងណាដែលឥតប្រយោជន៍សូមកុំស្តាប់វាច្រើនពេកអីធ្វើមិនដឹងមិនឮខ្លះក៏ល្អហើយមិនសូវមានទុក្ខច្រើន។ រឿងណាដែលមិនគួរនឹងស្តាប់សូមកុំស្តាប់អី ហើយអ្វីដែលមិនមានប្រយោជន៍ដល់ខ្លួនក៏កុំស្តាប់ច្រើនពេក។ បើអ្នកគិតថាខ្លួនឯងរវល់ណាស់ខំប្រឹងធ្វើការមួយថ្ងៃៗគ្មានពេលទំនេងទេនោះ សូមកុំយករឿងដែលឥតប្រយោជន៍មកបន្ថែមទៀតអី ព្យាយាមគិតរឿងដែលល្អៗសម្រាប់ថ្ងៃនេះ និង ថ្ងៃអនាគតប្រសើរជាង។ រៀនធ្វើចិត្តឱ្យបានស្រស់ស្រាយ រៀនស្តាប់អ្វីដែលធ្វើឱ្យជីវិតរបស់អ្នកមានភាពរីកចម្រើន និង មានស្នាមញញឹម ទើបជាមាគា៌ដ៏ល្អសម្រាប់ជីវិតរបស់អ្នក៕

អត្ថបទ៖ Roger


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top