Facebook Twitter Google+ Share

៤ ចំណុចនៃការរក្សាព័ត៌មានឯកជនផ្ទាល់ខ្លួននៅកន្លែងធ្វើការ

[Copy link]
52597 0
Share
ការរក្សាជីវិតឯកជនផ្ទាល់ខ្លួនរបស់អ្នក អាចជួយអ្នកក្នុងការរក្សាទំនាក់ទំនងការងារបានល្អជាមួយមិត្តរួមការងារ ។ ដូច្នេះ តើអ្នកគួរធ្វើរបៀបណាដើម្បីរក្សាការបែកធ្លាយរឿងទាំងនោះចេញទៅក្រៅឲ្យគេដឹងឮបាន ?

jjjjj.jpg

ដើម្បីធ្វើវាបាន អ្នកត្រូវបែងចែកឲ្យដាច់ពីគ្នារវាងការងារ និង ជីវិត ។

១. អ្នកមិនគួរនិយាយពីរឿងមួយចំនួនដូចជា ជីវិតស្នេហា  ល័ក្ខខ័ណ្ឌវិជ្ជសាស្ត្រផ្សេង  សាសនា និង ទស្សនៈនយោបាយ

s1.JPG

២. អ្នកត្រូវដឹងថាតើអ្វីខ្លះដែលអ្នកមានសិទ្ធិមិនឆ្លើយបាន សូម្បីតែនិយោជកសួរអ្នកក៏ដោយ ។ សំនួរដែលអ្នកមិនចាំបាច់ឆ្លើយមានដូចខាងក្រោម ៖

s2.JPG

•        តើអ្នកជាពលរដ្ឋអាមេរិកឬ?
•        តើអ្នកលេបថ្នាំ  ជក់បារី  ឬ ផឹកស្រាបៀរដែរទេ?
•        តើអ្នកកាន់សាសនាអ្វី?
•        តើអ្នកមានផ្ទៃពោះមែនឬទេ?
•        តើអ្នកមានពូជសាសន៍អ្វី?

៣. ហាមនិយាយទូរស័ព្ទពីរឿងផ្ទាល់ខ្លួននៅកន្លែងធ្វើការ ៖

s3.JPG

•        ការនិយាយទូរស័ព្ទពីរឿងផ្ទាល់ខ្លួនច្រើនពេកអាចធ្វើឲ្យក្រុមការងារ និង ចៅហ្វាយនាយមិនសប្បាយចិត្ត ដោយគិតថាអ្នកមិនសូវប្រឹងប្រែងធ្វើការ
•        ជាការពិតណាស់ អ្នកមិនចង់ទទួលទូរស័ព្ទពីកន្លែងការងារនៅពេលដែលអ្នកនៅផ្ទះនោះទេ ដូច្នេះពេលនៅកន្លែងការងារក៏មិនគួរយករឿងនៅផ្ទះមកបូកឡំជាមួយគ្នានោះដែរ ។

៤. ទុកកិច្ចការគ្រួសារនៅផ្ទះមួយឡែកសិន ៖

s4.JPG

•        អ្នកត្រូវជម្រុះចោលឲ្យអស់នូវរឿងរ៉ាវក្នុងរង្វង់គ្រួសារដែលកើតឡើងនៅផ្ទះ ឬ កន្លែងផ្សេងក៏ដោយ ខណៈពេលចូលធ្វើការ
•        បើសិនជាអ្នកអាចធ្វើឲ្យខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយជានិច្ចនៅកន្លែងការងារ នោះនឹងគ្មាននរណាម្នាក់អាចដឹងថាអ្នកកំពុងមានបញ្ហានោះឡើយ ដូចនេះការសម្ងាត់ និង ឯកជនភាពរបស់អ្នកក៏          មិនបែកធ្លាយដែរ ៕

ប្រភព ៖ wikihow
ប្រែសម្រួលដោយ ៖ Marketa

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top