• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

របៀបដោនឡូតកម្មវិធី Tutuapp ដែលមានមុខងារដូចជាកម្មវិធី AppStore

[Copy link]
51373 0
Share
កម្មវិធីមួយដែលបានបង្កើតឡើងនៅក្នុងប្រទេសចិន ដែលមានឈ្មោះថា Tutuapp ដែលជាកម្មវិធីមួយដើរតួជាទីផ្សារចែកចាយកម្មវិធីដូចជា Appstore ដែរ តែវាពិសេសជាង ត្រង់វាមិនគិតលុយ និងអនុញ្ញាតិ អោយអ្នកប្រើប្រាស់ iOS អាចដោនឡូតកម្មវិធី និងហ្គេមជាច្រើនមកប្រើប្រាស់ និងលេងដោយមិនគិតថ្លៃបានទៀតផង។ កម្មវិធី Tutuapp ដែលមានរូបសំគាល់ជាសត្វទន្សាយនេះ មិនតម្រូវអោយ អ្នកត្រូវការ Jailbreak ជាមុនឡើយ ហើយកាន់តែពិសេសនោះ វាក៏អាចប្រើបាន នៅលើប្រព័ន្ធប្រតិបត្តិការ iOS កំណែអាប់ដេតចុងក្រោយ គឺ iOS 11.2.3 បានផងដែរ។ វិធីសាស្រ្តក្នុងការតម្លើងនោះ មានច្រើន គឺយើងអាចតម្លើង កម្មវិធី Tongbu នៅលើកុំព្យូទ័រក៏បាន ឬតាមរយៈ Manual ក៏បាន ហើយខាងក្រោមនេះ គឺជាជំហ៊ាន ដែលអ្នកអាចសាកល្បងបាន។


12.jpg
•        ជំហ៊ានដំបូងគេនោះ អ្នកត្រូវ Copy Link នេះ (ចុចទីនេះ)  ហើយ Paste និងបើកវានៅក្នុងកម្មវិធី Safari។ ក្រោយមកទៀត វានឹងលោតសុំការអនុញ្ញាតិពីអ្នកដើម្បីធ្វើការតម្លើងតែម្តងដូចនេះ សូមអ្នកចុចទៅលើពាក្យ Install ដូចរូបខាងក្រោម។
•        បន្ទាប់មកទៀត សូមចុចអូសចុះក្រោម ហើយចុចទៅលើពាក្យ Install Directly to iOS Device!
•        ពេលដែលកម្មវិធី Settings លោតមក សូមចុច Install បើមានលេខកូដទាមទារ សូមវាយ!
•        បន្ទាប់មកទៀត វានឹងបើកកម្មវិធី Safari ហើយអ្នកត្រូវចុចទៅលើពាក្យ Install Tutu App!
•        ចុចទៅលើពាក្យ Install ម្តងទៀត ដើម្បី Confirm Install > Install > Next និងចុងក្រោយ ចុចទៅលើពាក្យ Done ជាការស្រេច។


TutuApp-APK.jpg
សរុបសេចក្តីមកនៅពេលនេះគឺអ្នកបានដំណើងវាយកមកប្រើប្រាស់ដោយជោគជ័យហើយ ។ ស្របពេលនេះផងដែរគឺលោកអ្នកប្រាកដជារីករាយក្នុងការទាញយកនូវកម្មវិធីល្អៗដែលមាននៅក្នុង Tutuapp នោះដោយមិនគិតលុយផងដែរ ។ អី្វដែលចំនុចអវិជ្ជមានរបស់កម្មវិធីមួយនេះ គឺវាជាប្រភេទកម្មវិធីដែលដំណើរការដោយមិនមានការអនុញ្ញាតត្រឹមត្រូវ បានន័យថាវាជាប្រភេទកម្មវិធីដែលមិនសូវមានសុវត្ថិភាព និងសេចក្តីទុកចិត្តទៅដល់អតិថិជន ហើយក៏មានកម្មវិធីខ្លះ នៅពេលដែលដោនឡូតរួចរាលហើយ វានឹងអាចប្រើប្រាស់មិនកើតក៏មានដែរ ផ្ទុយទៅវិញ សម្រាប់លោកអ្នកដែលមិនសូវខ្វាយខ្វល់ពីសុវត្ថិភាពនោះ គឺអាចពិពួកគាត់ចង់បាន កម្មវិធី និងហ្គេម ដែលលេង មិនអស់លុយ ហេតុដូច្នេះហើយ សូមអ្នកទាំងអស់គ្នា ពិចារណាជាមុនសិន មុននឹងតម្លើងកម្មវិធីនេះ មកប្រើនៅលើ ទូរស័ព្ទរបស់ខ្លួន។  


ដោយ៖ Menghong

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top