• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

៤ចំណុចបង្កើនទំនាក់ទំនងនៅកន្លែងការងារឱ្យកាន់តែប្រសើរ

[Copy link]
53105 0
Share
វាពិតជាមានសារសំខាន់ណាស់ក្នុងការចុះសម្រុងគ្នាជាមួយនឹងមិត្តរួមការងារបស់អ្នក ដើម្បីឱ្យប្រាកដថាអ្នកមិនមានសម្ពាធពីការងារ ។

improve relationship.jpg

៤ចំណុចខាងក្រោមនេះអាចជួយឱ្យអ្នកយល់ដឹងពីវិធីបង្កើនទំនាក់ទំនងជាមួយក្រុមការងារបានយ៉ាងគាប់ប្រសើរ ៖

១. ឆ្លុះបញ្ចាំងពីរបៀបធ្វើការរបស់អ្នក ៖

Improv 1.JPG

•        តើអ្វីខ្លះជាចំណុចខ្លាំងរបស់អ្នក (ឧទាហរណ៍ ៖ អ្នកជាមនុស្សដែលចូលចិត្តបង្ហើយការងារឱ្យរួចរាល់មុននឹងសម្រាក)។
•        តើអ្វីខ្លះជាចំណុចខ្សោយរបស់អ្នក (ឧទាហរណ៍ ៖ អ្នកជាមនុស្សដែលទុកការងាររហូតដល់នាទីចុងក្រោយ ទើបសម្រេចចិត្តថាធ្វើ)។

២. កត់សម្គាល់ថាតើនរណាមានបញ្ហាជាមួយនឹងរបៀបធ្វើការរបស់អ្នក ឬក៏អត់

improv2.JPG

•        ពេលខ្លះមិត្តរួមការងាររបស់អ្នកមិនហ៊ានប្រាប់អ្នកថាពួកគេមិនពេញចិត្តនឹងទង្វើណាមួយដែលអ្នកកំពុងតែធ្វើ ហើយវាប៉ះពាល់ដល់អារម្មណ៍ពួកគេនោះឡើយ ដោយសារតែខ្លាចអ្នកមិនសប្បាយចិត្ត          ឬក៏អាចប្រើអារម្មណ៍មិនល្អនៅកន្លែងធ្វើការ ។

៣. និយាយទៅកាន់គូជម្លោះជាលក្ខណៈបុគ្គលទៅវិញទៅមក

improv 3.JPG

•        ប្រសិនបើអ្នកមានជម្លោះជាមួយនឹងមិត្តរួមការងារណាម្នាក់នៅកន្លែងធ្វើការ សូមអ្នកកុំសា្ទក់ស្ទើរក្នុងការដោះស្រាយបញ្ហាមួយទល់នឹងមួយដោយសន្តិវិធីឱ្យសោះ ។ មនុស្សភាគច្រើននឹងបើកចិត្ត              ទូលាយទទួលសា្វគមន៍នូវការសន្ទនារបស់អ្នកក្នុងដំណោះស្រាយរាល់បញ្ហាដែលកើតឡើង ។

៤. បង្ករឡើងនូវអ្វីៗដែលមានលក្ខណៈប្រសើរសម្រាប់មិត្តរួមការងារនៅកន្លែងធ្វើការរបស់អ្នក

improv 4.JPG

•        អ្នកមិនចាំបាច់ធ្វើអ្វីឱ្យធំដុំពេកនោះទេ គឺគ្រាន់តែនាំពួកគេញ៉ាំកាហ្វេ ឬអាហារសម្រន់បន្តិចបន្តួចទៅវាជាការស្រេចទៅហើយ ។ ការធ្វើបែបនេះ វាមិនចាត់ទុកថាជាការស៊ីសំណូកសូកប៉ាន់អ្វីនោះទេ            ផ្ទុយទៅវិញ វាគ្រាន់តែជាទឹកចិត្តស្រឡាញ់រាប់អាន យកអាសារ និង ជាពិសេសដើម្បីពង្រឹងនូវមិត្តភាព និងទំនាក់ទំនងការងារយូរអង្វែងប៉ុណ្ណោះ ៕

ប្រភព ៖ wikihow
ប្រែសម្រួលដោយ​ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top