Facebook Twitter Google+ Share

ប្រជុំពាក្យគន្លាស់កាត់ ឬ បរិវារស័ព្ទខ្មែរ

[Copy link]
53864 0
Share
ដូចម្តេចដែលហៅថា បរិវារស័ព្ទ?

បរិវារស័ព្ទ = បរិវារ + ស័ព្ទ គឺជាស័ព្ទហែហមភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាសនាមនិមួយៗ ដែលប្រៀបដូចជាបរិវារដើម្បីសម្រួលសម្តីនិយាយ និង ប្រគំស្នូរសំឡេងពិរោះ ផ្តួលតាមសំឡេងស័ព្ទដើមឲ្យមានសភាពជាប់ចុងជួន សម្រួលដល់ត្រចៀកអ្នកស្តាប់ នោះម្យ៉ាងដើម្បីជាគុណស័ព្ទពន្យល់យ៉ាងច្បាស់នូវលក្ខណៈ ឬគុណសម្បត្តិនៃពាក្យដើមនោះទៀតផង ។

ពាក្យគន្លាស់កាត់.jpg2.jpg

កញ្ឆក់កញ្ឆែង = កញ្ឆែងដោយឥតកោតក្រក់ គឺកញ្ឆក់ដោយឥតកោតក្រែង ។
កណ្តោចកណ្តែង = កណ្តែងតែម្នាក់អោច គឺកណ្តោចតែម្នាក់ឯង ។
កម្ទេចកម្ទី = កម្ទីជាធូលិច គឺកម្ទេចជាធូលី។
កាក់កប = កាក់គ្រប់ដំណប គឺកបគ្រប់ដំណាក់។
កៀនកោះ = កោះចន្លៀនគឺកៀនចន្លោះ។
កំប្លុកកំប្លែង = កំប្លុកថ្លែង គឺកំប្លែងថ្លុក។
កំព្រីកំព្រា = កំព្រីដោយឥតមេជា គឺកំព្រាដោយឥតមេជី។
ក្តីក្តាំ = ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ។
ក្បាច់ក្បូរ = គេច្រើនប្រើពាក្យនេះក្នុងវគ្គ “មិនដឹងជាក្បាច់ក្បូរអ្វីទេ! ឬចេះតែក្បាច់ក្បូរណាស់” ដែលយើងអាចបកស្រាយថាៈ ពុំមានការចាំបាច់អ្វីឡើយ! ឬពុំចាំបាច់ទេ! ដូច្នេះបរិវាស័ព្ទ ក្បូរអាចគន្លាស់                       បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ។
ក្បាលក្បូង = ក្បូងដូចលលាដ៏ដាល គឺក្បាលដូចលលាដ៏ដូង។
ក្មេងក្មាង = ក្មាងអ្នកជិតខេង គឺក្មេងអ្នជិតខាង។
ក្រវេក្រវូ = ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ។
ក្រីក្រ = ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង ។ល។ បរិវារស័ព្ទៈ ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន។
ខិតខំ  = ខិតធ្វើការឲ្យអស់ពីចំ គឺខំធ្វើការឲ្យអស់ពីចិត្ត។
ខ្ជះខ្ជាយ = ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ។
ខ្នល់ខ្នើយ = ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់។
ខ្លាំងក្លា = ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ។
ខ្វល់ខ្វាយ = ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ។ ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ។
គិតគូរ = គូរដើម្បីឲ្យធិត គឺគិតដើម្បីឲ្យធូរ។
គំរោះគំរើយ = គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ។
គ្រាំគ្រា = ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម។ បរិវារស័ព្ទៈ គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា។
ឃោរឃៅ = កាចខ្លាំងឥតមេត្តាប្រណី។ បរិវារស័ព្ទៈ ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ។
ងងឹតងងល់ = ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់។
ងរងក់ = ងក់មួយសំប៊រ គឺងរមួយសំបក់។
ចង្អៀតចង្អល់ = ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់។
ចានក្បាន = ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន។
ចែចង់ = ចែល្បូងឲ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឲ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍។
ចែចូវ = ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ។
ចំណីចំណុក = ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ។
ឆោមឆាយ = ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ។
ឆ្មើងឆ្មៃ = ឆ្មៃវាយឫកឲ្យមានតម្លើង គឺឆ្មើងវាយឫកឲ្យមានតម្លៃ។
ឆ្លេឆ្លា = ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ។
ឆ្អែតឆ្អន់ = ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់។
ជាតិជៅ = រសជាតិសំខាន់ដែលមានប្រចាំក្នុងអាហារ ក្នុងគ្រឿងបរិភោគគ្រប់ប្រភេទ ឬក្នុងតម្រេក។ល។ សម្លនេះមានជាតិជៅណាស់។ បរិវារស័ព្ទជៅនេះអ្នកប្រាជ្ញបុរាណ ប្រហែលជាមានគំនិតប្រដូច                      ទៅនឹងរសជាតិដ៏សំខាន់ ពិសេសជាងគេក្នុងលោក ពោលគឺ រសជាតិឆ្ងាញ់មួយប្រភេទ ក្នុងតម្រេក ដូច្នេះ បរិវារស័ព្ទ ជៅនេះយើងអាចដោះស្រាយបានជាវគ្គមួយថា៖ ជៅនៅកៀនភ្លាត គឺជាតិ                  នៅកៀនភ្លៅ ពោលគឺមានតែរសជាតិកន្លែងនេះហើយដែលមានឱជារសសំខាន់ជាងគេក្នុងលោក។
ជ្រុលជ្រួស = ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស។
ជ្រោមជ្រែង = ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម។
ឈូឆរ = ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ។
ញាប់ញ័រ = ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់។
ញញឹមញញែម = ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម។
ដាច់ដោច = ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច។
ដំណែដំណឹង = ដំណែដោយហូរហឹង គឺដំណឹងដោយហូរហែ។
ឋិតថេរ = ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល។
តាក់តែង = តាក់ឲ្យបានល្អចែង គឺតែងឲ្យបានល្អជាក់។
តឹងតែង = តែងឲ្យដូចខ្សែខ្លឹង គឺតឹងឲ្យដូចខ្សែខ្លែង។
តូចតាច = តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច។ តាចគ្មានអំណូច គឺតូចគ្មានអំណាច។
ត្រាណត្រើយ = ត្រាណអវសោយ គឺត្រើយអវសាន។
ត្រួតត្រា = ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ។
ត្អូញត្អែរ = ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ។
ថ្កុំថ្កើង = ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម។
ថ្នាក់ថ្នម = ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់។
ថ្លោះធ្លោយ = ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ។
ទាក់ទង = ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង។
ទូលំទូលាយ = ទូលំធាយ គឺទូលាយធំ។
ធនធាន = ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ។
ធ្ងន់ធ្ងរ = ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ។
នឹកនា = នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា។
នែបនិត្យ = និត្យឲ្យជែប គឺនែបឲ្យជិត។
បន្លែបន្លុក = បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ។
បីបម = បមដោយថ្នី គឺបីដោយថ្នម។
ប្រែប្រួល = ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល។
ផូរផង់ = ផង់ដោយត្រចូរ គឺផូរដោយត្រចង់។
ផ្កេកផ្តិត = ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត។
ពោះពង់ = មានផ្ទៃពោះ មានគ័គ៌។ ពង់មូលធ្លោះ គឺពោះមូលថ្លុង។
ភ្លើតភ្លើន = ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត។
មនុស្សម្នា = ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ។
មមើមមាយ = មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ។
ម៉ឹងម៉ាត់ = ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់។
យូរយា = យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា។
យំយែក = យែកស្រុម គឺយំស្រែក។
រវើរវាយ = រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ។
រួសរាយ = រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ។
លះលែង = លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស។
ល្អល្អាច់ = ល្អាច់ដ គឺល្អដាច់។
វាងវៃ = វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង។
វិសេសវិសាល = វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល។
សងសឹក = សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក។
សមសួន = សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ។
សម្លសម្លុក = សម្លុកបង់ប្រហ គឺសម្លបង់ប្រហុក។
ស្នេហ៍ស្នង = ស្នងនៃមាសបែ គឺស្នេហ៍នៃមាសបង។
ស្បថស្បែ = ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ។
ស្លេកស្លាំង = ស្លេកប៉ាំង គឺស្លាំងពេក។
ហួងហែង = ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង។
ឡូឡា = ឡាដោយអានាចូរ គឺឡូដោយអានាចារ។ អានាចារ=ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់។
អាចារ្យអាចុំ = អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ។

ប្រភព ៖ chomno
ប្រែសម្រួលដោយ​ ៖ Ah_Jen

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top