• kimberly
  • V1

2Follower

  • kimberly
Facebook Twitter Google+ Share

ស្នេហាមិនមែនជាការឃុំឃាំងទេ

[Copy link]
49129 0
Share
ស្នេហាអាចនឹងរលាយបាត់ ប្រសិនបើការព្រងើយកន្ដើយចេះតែកើតមាន ។ យើងត្រូវដឹងឲ្យច្បាស់ពីអត្ថន័យពិតនៃស្នេហា ស្នេហាមួយអាចគង់វង្សទៅបានអាស្រ័យលើការយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ការផ្ដល់ភាពកក់ក្ដៅអាចធ្វើឲ្យមនុស្សម្នាក់ចាកចេញពីអារម្មណ៍ឯកា ការលើកលែងឲ្យគ្នាជាការផ្ដល់ថាមពលដល់ក្ដីស្រឡាញ់ និងដើម្បីឲ្យសម្ព័ន្ធភាពកាន់តែល្អ ។

ស្នេហាមិនមែនជាការឃុំឃាំងទេ.jpg

បើស្រឡាញ់គ្នាហើយ កុំប្រកាន់គ្នាច្រើនពេក អ្វីដែលយើងត្រូវតែផ្ដល់ឲ្យសម្រាប់ស្នេហាគឺ ការចេះសម្របសម្រួលតាមគ្នាដើម្បីភាពចុះសម្រុង និងការផ្ដល់សេរីភាពេញលេញឲ្យដៃគូ ។ កុំសូវមុខក្រញ៉ូវដាក់គ្នាខ្លាំងពេក វាមិនល្អឡើយប្រសិនបើស្នេហារបស់យើងជួបតែរឿងកើតទុក្ខក្តៅក្រហាយគ្រប់ពេលវេលានោះ ។

ស្នេហាមិនមែនជាការឃុំឃាំងទេ កុំព្យាយាមបង្គាប់បញ្ជាលើជីវិតដៃគូអី ព្រោះការត្រួតត្រាអាចធ្វើឲ្យអារម្មណ៍មិនល្អ ឬអារម្មណ៍ដែលយល់ថាអត់សេរីភាពរីកដុះដាលម្ដងបន្ដិចៗក្នុងចិត្ដ ដែលវាអាចមានឥទ្ធិពលអាក្រក់ទៅលើសម្ព័ន្ធភាពម្ដងបន្ដិចៗ រហូតដល់ប្រេះស្រាំ បន្ទាប់មកគឺបែកបាក់ ៕

អត្ថបទ៖ Kimberly
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top