Facebook Twitter Google+ Share

ស្នៀត Yoga ទាំង ៨ សម្រាប់អនុវត្តនៅកន្លែងធ្វើការ

[Copy link]
52011 0
Share
ជីវិតនៅកន្លែងធ្វើការត្រូវបានទទួលស្គាល់ថាពិតជាមានសម្ពាធខ្លាំងទាំងលើរាងកាយ និង ស្មារតី ។ ការងារច្រើនហួសកម្រិតជាកត្តាចម្បងមួយក្នុងការផ្តល់ឲ្យអ្នកកើតនូវជំងឺស្រ្តេស ដែលបង្ករឲ្យមានធ្លាក់ចុះយ៉ាងខ្លាំងនូវសមត្ថភាពខួរក្បាលរបស់អ្នក ។

yoga at work.jpg

ដូច្នេះ ដើម្បីដោះស្រាយជាមួយនឹងបញ្ហាទាំងអស់នេះ កោះថ្មីសូមលើកយកសកម្មភាព យូហ្គា ៨ស្នៀតសម្រាប់អនុវត្តនៅកន្លែងធ្វើការយ៉ាងមានប្រសិទ្ធភាពដូចខាងក្រោម ៖

១. ស្រាក់ដៃបញ្ចូលគ្នា រួចរុញឡើងលើដោយបាតដៃទាំង ២ចេញក្រៅ ហើយដកដង្ហើមវែងៗឱ្យបានពី ៥-១០ដង

y1.JPG

២. រក្សាសកម្មភាពដៃនៅដដែល រួចទ្រេតខ្លួនម្តងឆ្វេង ម្តងស្តាំឱ្យទន្ទឹមគ្នានឹងការដកដង្ហើមវែងៗពី ៥-១០ដង

y2.JPG

៣. រក្សាសកម្មភាពដៃនៅដដែល រួចបង្វែឆ្អឹងខ្នងថ្នមៗពី ៥-១០ដង ដោយកាយវិការម្តងឆ្វេង ម្តងស្តាំ

y3.JPG

៤. ដាក់ដៃទាំង ២ នៅលើស្មាទាំងសងខាង រួចបង្វលគួយដៃមួយៗ

y4.JPG

៥. ដាក់ដៃទាំង ២ នៅលើជើងទាំងសងខាង រួចឈ្ងោកក្បាលទៅក្រោយ បន្ទាប់មកគ្រវីទៅខាងស្តាំមុនទើបទៅខាងឆ្វេងម្តង ។ រាល់ពេលគ្រវីទៅខាងឆ្វេង ឬ ស្តាំ ត្រូវដកដង្ហើមវែងៗ

y5.JPG

៦. យកដៃទាំងគូរឹតមុខ និង ភ្នែកថ្នមៗ ធ្វើដូច្នេះអ្នកអាចមើលឃើញច្បាស់ម្តងទៀត

y6.JPG

៧. ដាក់ដៃទាំង ២លើជើង រួចធ្វើសមាធិដោយអារម្មណ៍ស្ងប់មួយសន្ទុះ

y7.JPG

៨. ត្រដុសបាតជើងទាំងគូទៅនឹងដី ដោយចាត់ទុកខ្លួនឯងជាដើមឈើមួយដើមដែលមានឫស គល់ ស្លឹង និងចុង បន្ទាប់មកធ្វើការស្រមើស្រម៉ៃថាឫសនៃដើមឈើបានចាក់ចុះទៅក្រោមដី ។ មានបក្សាបក្សី       កំពុងហើរជុំវិញខ្លួន រួចទុំលើដើមឈើ ព្រមទាំងច្រៀងឱ្យអ្នកស្តាប់ ។

y8.JPG

ប្រភព ៖ wikihow
ប្រែសម្រួលដោយ ៖ Ramin
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top