• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

អរមិនស្ទើទេ ... រើសបានលាមកថាជាអាចម៍ផ្កាយដែលមានតម្លៃ (វីដេអូ)

[Copy link]
46711 0
Share
(ភូមិ Fazilpur Badli, ឥណ្ឌា) ៖ អ្នកភូមិមួយក្រុមនៅឥណ្ឌាបានប្រទះឃើញនូវអ្វីដែលពួកគេគិតថាជាកំណកអាចម៍ផា្កយដែលមានតម្លៃ ប៉ុន្តែវាបែរទៅដុំជាលាមកដែលកកទៅវិញ ។

meteor 1.JPG

កំទេចអាចម៍ផ្កាយដែលបង្ករឡើងពីបាតុភូតអាកាសប្រភេទដែលក្រុមអ្នកភូមិគិតដល់នោះគឺអាចមានតម្លៃខ្ពស់ ហេតុដូច្នេះហើយទើបមនុស្សម្នាក្នុងភូមិបានផ្អើលទៅវាលស្រែដើម្បីប្រមែប្រមូលយកដុំសិលាតូចៗទាំងនោះទៅលាក់ទុកក្នុងទូទឹកកករបស់ពួកគេ។

m4.JPG

ដុំអាចម៍ផ្កាយពណ៌លឿងត្នោត ត្រូវបានគេរាយការណ៍មកថាមានទម្ងន់ប្រហែលជា 20 ផោន និង មានផ្ទៃចាំងថ្លាមើលទៅស្រដៀងនឹងទឹកកក ។

m3.JPG

អ្នកវិទ្យាសាស្ត្រមួយក្រុមមានប្រភពមកពីនាយកដ្ឋានអាកាសភូត (ឧត្តុនិយម) បានបើកការស្រាវជា្រវទៅលើអាចម៍ផ្កាយនោះ ។ ទីបំផុតពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថាអាចម៍ផ្កាយនោះគឺប្រាកដណាស់ថាជាដុំលាមកកករបស់មនុស្ស ដែលបានធ្លាក់មកពីយនុ្តហោះដោយសារតែការលេចជ្រាបនៅកាកសំណល់ពីកន្លែងស្តុករបស់វា ។

m5.JPG

m2.JPG

អ្នកភូមិទាំងនោះ ក្រោយពីបានដឹងថាទូទឹកកករបស់ពួកគេបានរក្សាទុកនូវលាមកពីយន្តហោះយ៉ាងដូច្នេះ ពួកគេក៏ដុតដៃដុតជើងដើម្បីលាងសម្អាតវត្ថុគ្រប់យ៉ាងដែលបានប៉ះពាល់ជាមួយនឹងអាចម៍ផ្កាយក្នុងក្តីស្រម៉ៃរបស់ពួកគេ ដែលចុងក្រោយក្លាយទៅជាលាមកមនុស្សទៅវិញនោះ ៕




ប្រភព ៖ tomonews
ប្រែសម្រួលដោយ​ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top