Facebook Twitter Google+ Share

សាកមកធ្វើជាខ្ញុំម្តង...

[Copy link]
47284 0
Share
សាកមកធ្វើជាខ្ញុំម្តង អ្នកដឹងថាហេតុអ្វីបានជាខ្ញុំចូលចិត្តគិតច្រើន និងពិបាកចិត្តយ៉ាងនេះ? វាមិនសុទសឹងតែល្អដូចជាអ្វីដែលអ្នកបានមើលឃើញនោះទេ ប៉ុន្តែបើសិនជាអ្នកបានមើលពីខាងក្រៅនៃរឿងទាំងអស់នោះ អ្នកនឹងដឹងថាខ្ញុំពូកែលាក់បាំង និងពូកែទ្រាំជាមួយរឿងជាច្រើនទាំងអស់នោះយ៉ាងម៉េចខ្លះ ។

សាកមកធ្វើជាខ្ញុំម្តង....jpg

សាកមកធ្វើជាខ្ញុំម្តង អ្នកនឹងអាចយល់យ៉ាងច្បាស់ពីសភាពខ្ញុំនៅពេលនេះ ព្រោះនេះគ្រាន់តែជាស្នាមញញឹមសម្រាប់បិទបាំងនូវរឿងមិនល្អៗទាំងអស់ដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ ។ អ្នកមិនបានជាខ្ញុំនៅពេលនេះ អ្នកអាចសើច អ្នកអាចរីករាយបាន ប៉ុន្តែខ្ញុំមិនអាចបានគ្រប់យ៉ាង ។

សាកមកធ្វើជាខ្ញុំម្តង ខ្ញុំជឿថាអ្នកប្រាកដជាចេះយំក្រោយខ្នង ចេះលាក់អារម្មណ៍ឈឺចាប់ ចេះនិយាយលួងខ្លួនឯង និងចេះហូរទឹកភ្នែកតែម្នាក់ឯងដូចជាខ្ញុំអញ្ចឹងដែរ ។ អ្នកមិនមែនខ្ញុំនៅពេលនេះ អ្នកប្រាកដជាគ្មានថ្ងៃបានយល់ឡើយ ហើយអ្នកក៏នឹងគ្មានថ្ងៃបានយល់ពីអារម្មណ៍នេះអស់មួយជីវិត ព្រោះប្រសិនបើអ្នកនៅមានខ្ញុំ អារម្មណ៍ទាំងអស់នេះនឹងមិនអាចចូលទៅក្នុងរាងកាយរបស់អ្នកបានឡើយ ។ ខ្ញុំជាមនុស្សតែម្នាក់គត់ ដែលពាំងផ្លូវវាមិនឲ្យអ្នកក្លាយខ្លួនអ្នកមកជាខ្ញុំនៅក្នុងសភាពបែបនេះឡើយ ៕

អត្ថបទ៖ Pitu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top