Facebook Twitter Google+ Share

បណ្តោយឲ្យគេចាកចេញចុះ

[Copy link]
47126 0
Share
វដ្តសង្សានៃជីវិតរបស់សត្វលោកពិតមិនទៀតទាត់ឡើយ គ្មានអ្វីដែលស្ថិតស្ថេរជាអមតៈរហូតនោះទេ ។ ថ្ងៃនេះខុសពីម្សិលមិញ ថ្ងៃស្អែករឹតតែខុសពីថ្ងៃខានស្អែកទៅទៀត ហើយក៏គ្មាននរណាម្នាក់ដែលអាចស្មានដឹងពីរឿងរ៉ាវនៃការកើតឡើងនៃសកម្មភាពនានាបានដែរ ។

បណ្តោយឲ្យគេចាកចេញចុះ.jpg

មនុស្សដែលធ្លាប់ស្រលាញ់គ្នា ធ្លាប់ផ្តល់ភាពកក់ក្តៅឲ្យគ្នា ធ្លាប់ផ្តល់នូវសេចក្តីសុខសុភមង្គលឲ្យគ្នា ស្រាប់តែដាច់ចិត្តចាកចេញទៅដោយមិនស្តាយស្រណោះសូម្បីតែបន្តិច តើអ្នកណាមិនឈឺចាប់? តើអ្នកណាមិនកើតទុក្ខចុកបេះដូង? បើគ្រប់យ៉ាងត្រូវរលាយបាត់បង់ត្រឹមតែមួយប៉ព្រិចភ្នែកបែបនេះ ។

តែក៏មិនអីដែរ... បណ្តោយឲ្យគេចាកចេញទៅចុះ បណ្តោយឲ្យគេដើរផ្លូវដែលគេចង់ដើរទៅចុះ បណ្តោយឲ្យគេទៅរកមនុស្សថ្មីដែលគេគិតថានឹងសក្តិសមជាងយើងខ្លួនឯងទៅចុះ ។ លើលោកនេះគ្មានអ្វីដែលទៀងទាត់ឡើយ គ្រប់វត្ថុ សត្វ មនុស្សទាំងអស់គឺត្រូវតែមានការប្រែប្រួលជាដាច់ខាត ៕

អត្ថបទ៖ Chakrit

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top