សេកសក ជារមណីយដ្ឋានមួយស្ថិតនៅក្នុងខេត្តបាត់ដំបង បើទោះបីតំបន់មួយនេះមិនទាន់មានការអភិវឌ្ឍន៍ច្រើនក៏ដោយ ប៉ុន្តែភ្ញៀវទេសចរគ្រប់ទិសទីនៅតែអញ្ជើញមកកម្សាន្តជាហូរហែរ។ សម្លេងទឹកហូរកាត់តាមផ្ទាំងថ្មដ៏ថ្លាឈ្វេងអមដោយដើមឈើហ៊ុមព័ទ្ធជុំវិញ។ ក្រៅពីនេះក៏មានកញ្ចុះប្រក់ស្បូវសម្រាប់អង្គុយលេងទទួលទានអាហារគយគន់ទេសភាព និងមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ បើយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថា ផ្សារ ជៀវ។ បន្ទាប់មកមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយ ដែលរំលេចអក្សរធំៗថា “រមណីយដ្ឋានទឹកធ្លាក់សេកសក” ។ បន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែល១៣ គីឡូម៉ែត្រ យើងនឹងឃើញស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែលសរសេរថា “រមណីយដ្ឋានសេកសក សូម ស្វាគមន៍”៕
b]អត្ថបទ៖ Queenco |
|