• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុផលតូចៗសោះ តែអាចធ្វើឲ្យក្មេងបាក់ទឹកចិត្តបាន

[Copy link]
46707 0
Share
ឪពុកម្តាយមួយចំនួនមិនសូវចាប់អារម្មណ៍ពីទង្វើតូចតាចដែលនាំឲ្យក្មេងមានជំងឺបាក់ទឹកចិត្តទេ។ ខាងក្រោមនេះជាសញ្ញាដែលនាំឲ្យក្មេងមានជំងឺបាក់ទឹកចិត្ត ៖

ហេតុផលតូចៗសោះ-តែអាចធ្វើឲ្យក្មេងបាក់ទឹកចិ.jpg

១. បិទសិទ្ធកូន ឬ មិនពេញចិត្តនូវអ្វីដែលកូនស្រលាញ់
ឪពុកម្តាយមួយចំនួនចូលចិត្តបិទសិទ្ធកូន និងមិនឲ្យកូនធ្វើដាច់ខាតនូវអ្វីដែលកូនស្រលាញ់ ជាហេតុធ្វើឲ្យក្មេងមិនសប្បាយចិត្តព្រោះគិតថារូបគេគ្មានសមត្ថភាពគ្រប់គ្រាន់ទើបឪពុកម្តាយមិនជឿជាក់។

២. ចូលចិត្តប្រៀបធៀបកូន
គ្មានឪពុកម្តាយរូបណាដែលមិនចង់ឲ្យកូនល្អឡើយ ប៉ុន្តែគួរជ្រើសរើសវិធីផ្សេងដើម្បីណែនាំកូនជាជាងយកក្មេងដទៃមកប្រៀបធៀបនឹងកូនអ្នក។

៣. ចូលចិត្តស្តីបន្ទោសកូន
ពេលកូនធ្វើខុសឪពុកម្តាយខ្លះចូលចិត្តស្តីបន្ទោស ធ្វើឲ្យកូនខ្លាច រហូតបាត់ភាពក្លាហាន និងទំនុកចិត្តលើកខ្លួនឯងតែម្តង។

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top