សម្លេងទឹកធ្លាក់កណ្តាលព្រៃ ហ៊ុមព័ទ្ធជុំវិញទៅដោយព្រៃឈើខៀវស្រងាត់យ៉ាងស្រស់ស្អាត ប៉ុន្តែបែរមិនសូវមានអ្នកបានទៅដល់។ បើនិយាយពីទឹកធ្លាក់វិញមានកម្ពស់ប្រមាណជាង ១០ម៉ែត្រថ្លាដូចកញ្ចក់ថ្លាឈ្វេងធ្លាក់ពីលើភ្នំគួរឲ្យទាក់ទាញ់ និងបំភ្លេចរាល់ទុក្ខកង្វល់។ នៅក្នុងតំបន់នេះផងដែរសម្បូរទៅដោយដំណាំហូបផ្កាជាច្រើនមុខដូចជា ទុរ៉េន សាវម៉ាវ ក្រូវឆ្មារ ចេក ស្វាយចន្ទី និងផ្លែឈើហូបផ្លែជាច្រើនមុខទៀតផងដែរ។ ចំពោះរមណីយដ្ឋានទឹកធ្លាក់ ឪម៉ាល់ មានទីតាំងស្ថិតនៅក្នុងភូមិជ្រោះឪម៉ាល់ ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត៕
អត្ថបទ៖ Queenco |
|