Facebook Twitter Google+ Share

ការប្រៀបធៀបរវាងសាលារៀនឯកជនទៅនឹងសាលារដ្ឋ

[Copy link]
48353 0
Share
តើអ្នកជាមនុស្សដែលគិតថាសាលាឯកជនមានលក្ខណៈល្អជាងសាលារដ្ឋ ឬមួយយ៉ាងណា? មានគ្រួសារមិនតិចទេដែលចង់ដឹងព័ត៌មានបន្ថែមអំពីភាពខុសប្លែកគ្នារវាងសាលាឯកជន និង សាលារដ្ឋ អាស្រ័យហេតុនេះហើយ ពួកយើងបានដកស្រង់ភាពខុសគ្នា និង ស្រដៀងគ្នាមួយចំនួនសម្រាប់អ្នកដើម្បីធ្វើការពិចារណា ។

public and private school.jpg

តើអ្វីខ្លះដែលនឹងត្រូវបានបង្រៀនដល់សិស្សានុសិស្ស?

530171098.jpg

សលារដ្ឋត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវស្តង់ដារបស់រដ្ឋចំពោះអ្វីដែលនឹងត្រូវបានបង្រៀនដល់សិស្ស និង ថាតើត្រូវបង្ហាត់បង្ហាញដោយរបៀបណា ។ មុខវិជ្ជាខ្លះដូចជាសាសនា និង សុខភាពផ្លូវភេទ ត្រូវបានគេចាត់ទុកថាជាអ្វីដែលគេហាមឃាត់នៅក្នុងសាលា ។ លើសពីនេះ សូម្បីតែការអនុវត្តន៍ច្បាប់ទៅលើករណីជាច្រើននៅក្នុងប្រព័ន្ធតុលាការក៏ត្រូវបានគេកំណត់ថាតើចំណុចណាខ្លះដែលគួរលើកយកមកបង្រៀន ហើយគួរតែបង្ហាត់បង្ហាញដោយរបៀបណាដែរនៅក្នុងសាលារដ្ឋ ។

ផ្ទុយទៅវិញ សាលាឯកជនអាចបង្រៀនសិស្សនូវរាល់អ្វីដែលជាការពេញចិត្ត និងទៅតាមបំណងរបស់សាលាផ្ទាល់ ។ ទាំងនេះហើយជាមូលហេតុដែលឪពុកម្តាយភាគច្រើនសម្រេចបញ្ជូនកូនៗរបស់ពួកគេទៅសាលាឯកជនមួយដែលមានកម្មវិធីសិក្សាជាក់លាក់ និង ទស្សនវិជា្ជអប់រំ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាជឿជាក់លើជម្រើសបែបនេះ ។ ឃើញដូច្នេះ វាមិនមែនមានន័យថា សាលាឯកជនប្រើគោលការណ៍ព្រៃ ហើយមិនផ្តល់ឲ្យនូវការអប់រំដែលមានគុណភាពដល់សិស្សានុសិស្សនោះទេ ។ តួយ៉ាង ពួកគេនៅតែស្ថិតនៅក្រោមការត្រួតពិនិត្យ  វាយតម្លៃយ៉ាងម៉ឺងម៉ាត់ និង ទទួលស្គាល់ជាផ្លូវការពីក្រសួងពាក់ព័ន្ធនានាជាទៀងទាត់ ដើម្បីធានាថាសាលាឯកជនទាំងនោះពិតជាកំពុងផ្តល់បទពិសោធន៍អប់រំដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន ។

ទោះជាយ៉ាងណាក៏ដោយ ក៏សាលាឯកជន និង រដ្ឋ នៅតែមានលក្ខណៈស្រដៀងគ្នាត្រង់ចំណុចខ្លះដែរ ។ ដោយស្របទៅតាមគោលការណ៍នៃច្បាប់ ប្រភេទសាសាទាំងពីរ តម្រូវឱ្យមាននូវចំនួនក្រេឌីដ(credits) ជាក់លាក់មួយទៅលើមុខវិជ្ជាស្នូល ដូចជា ភាសាអង់គ្លេស  គណិតវិទ្យា និង វិទ្យាសាស្ត្រជាដើម ក្នុងគោលបំណងដើម្បីបញ្ចប់ការសិក្សាទៅលើកម្រិតណាមួយ ។

ស្តង់ដានៃការអនុញាតឱ្យចូលរៀន

newsEngin.19956523_Padron-Elementary-students.jpg

ទន្ទឹមនឹងសាលារដ្ឋមានគោលការណ៍ត្រូវតែទទួលសិស្សឲ្យចូលរៀនដោយស្របតាមនីតិកម្មរបស់ខ្លួន ជាមួយនឹងករណីលើកលែងតិចតួចក្តី ក៏អាកប្បកិរិយាមាយាទគឺជាចំណុចក្តៅដែលគួរពិចារណាមួយក្នុងចំណោមករណីទាំងនោះផងដែរ  ។

ចំណែកសាលាឯកជនវិញ ទទួលសិស្សឲ្យចូលរៀនដោយទៅតាមចេតនាដែលខ្លួនចង់ ដោយអាស្រ័យលើស្តង់ដានៃការសិក្សា និង ករណីផ្សេងៗទៀតរបស់សាលា ។ សាលាផ្ទាល់មិនចាំបាច់ផ្តល់ហេតុផល ថាហេតុអ្វីបានជាខ្លួនបានបដិសេធចំពោះបុគ្គលណាម្នាក់នោះឡើយ ។ មានន័យថា ការសម្រេចចិត្តរបស់សាលាគឺជាអ្វីៗទាំងអស់ ។

ទាំងសាលារដ្ឋ និង ឯកជន ប្រភេទតេស្តមួយចំនួន និង ព្រឹត្តិប័ត្រពិន្ទុពីការសិក្សា ដើម្បីកំណត់កម្រិតថ្នាក់សម្រាប់សិស្សថ្មីៗ ។

អធិការកិច្ច និង ការទទួលស្គាល់

1 (1).jpg

ជាទូទៅ អធិការកិច្ចជាតម្រូវការចាំបាច់បំផុតសម្រាប់សាលារដ្ឋ ខណៈពេលដែលវាជាជម្រើសសម្រាប់សាលាឯកជន ។ ទោះជាយ៉ាងណា ក៏ដំណើរការនៃការចុះត្រួតពិនិត ការវាយតម្លៃ និង ការទទួលស្គាល់ គឺជារឿងដ៏ល្អសម្រាប់ទាំងសាលារដ្ឋ និង ឯកជនដែរក្នុងគោលដៅបំពេញនូវចន្លោះខ្វះខាត និង ព្រមទាំងពង្រឹងបន្ថែមនូវអ្វីដែលមានស្រាប់ ។

ការចំណាយលើការសិក្សា

fee.JPG

ការប្រមូលមូលនិធិមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងសាលារដ្ឋ និង ឯកជន ។ សាលារដ្ឋមិនត្រូវបានអនុញាតឲ្យទទួលប្រាក់បង់ថ្លៃសិក្សាពីសិស្សនោះឡើយ នេះបើយោងតាមនីតិកម្មកំណត់សម្រាប់កម្រិតបឋមសិក្សា(ថ្នាក់ទី 1-6) ។ អ្នកនឹងជួបប្រទះនូវការបង់ថ្លៃសិក្សាបន្តិចបន្តួចសម្រាប់កម្រិតឧត្តមសិក្សា(ថ្នាក់ទី 7-12) ។ បើទោះជាស្រុកជាច្រើនទទួលមូលនិធិពីរដ្ឋ និង សហព័ន្ធផ្សេងៗក៏ដោយ  ក៏គ្រប់សាលារដ្ឋទាំងអស់នៅតែទទួលមូលនិធិចម្បងពីការប្រមូលពន្ធលើអចលនទ្រព្យក្នុងប្រទេសដែលរៀបចំដោយរដ្ឋាភិបាលដដែល ។

សាលាឯកជនគិតថ្លៃសិក្សាលើរាល់កម្មវិធិសិក្សាទាំងអស់ ។ ថ្លៃសិក្សាទាំងនោះត្រូវបានកំណត់ និងស្របទៅតាមការប្រែប្រួលនៃទីផ្សារ ។ គ្រប់សាលាឯកជនទាំងអស់ពុំមានទទួលមូលនិធិសាធារណៈឡើយ ដូច្នេះ ពួកគេត្រូវតែដំណើរការអង្គភាពខ្លួនដោយប្រើបា្រស់ថវិការឲ្យមានតុល្យភាព និង ត្រឹមត្រូវបំផុត ជៀសវាងការក្ស័យធនដោយប្រការណាមួយ ។

ក្រមវិន័យ

rules-regulation.jpg

ក្រមវិន័យត្រូវបានដោះស្រាយក្នុងវិធីផ្សេងគ្នារវាងសាលារដ្ឋ និង ឯកជន ។ ក្រមវិន័យនៅក្នុងសាលារដ្ឋមានភាពជំពាក់ជំពិនជាមួយនឹងក្រមរដ្ឋធម្មនុញ្ញរបស់ប្រទេសមួយ ។

សម្រាប់សិស្សនៅសាលាឯកជនវិញ ត្រូវបានគ្រប់គ្រងដោយកិច្ចសន្យាដែលសិស្សានុសិស្ស និង ឪពុកម្តាយរបស់ពួកគេចុះហត្ថលេខា ជាមួយនឹងសាលា ។ រាល់ក្រមវិន័យទាំងអស់អាចមានការប្រែប្រួល អាស្រ័យនឹងការប្រព្រឹត្តជាក់ស្តែងរបស់សិស្ស ។

សុវត្ថិភាព

stock-photo--man-shadow-attack-to-terrified-student-with-a-fist-195166172.jpg

អំពើហឹង្សានៅក្នុងសាលារដ្ឋគឺជាអាទិភាពចម្បងរបស់បុគ្គលិករដ្ឋបាល និង គ្រូបង្រៀន ។ ការបាញ់បោះ និង សកម្មភាពហឹង្សាផ្សេងៗជាសាធារណៈ ដែលកើតឡើងនៅក្នុងសាលារដ្ឋបានស្តែងចេញជាលទ្ធផលជំរុញឲ្យកើតមានឡើងនូវវិធានការសន្តិសុខ និង នីតិវិធីយ៉ាងតឹងរ៉ឹង ដែលរួមមានដូចជាការបំពាក់ម៉ាស៊ីនត្រួតពិនិត្យលោហៈធាតុ ដើម្បីបង្កើត និង រក្សាឲ្យបាននូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពខ្ពស់ ។

professional-walk-through-metal-detector-garrett-pd-6500i.jpg

សាលាឯកជន ជាទូទៅជាកន្លែងដែលប្រកបដោយសុវត្ថិភាព ។ ក្នុងអគារសិក្សា និង បរិវេណជុំវិញត្រូវបានត្រួតពិនិត្យ និង ការពារតឹងរ៉ឹងបំផុត ។ នេះដោយសារថាសាលា ជាធម្មតាមានសិស្សចូលរៀនតិចជាងសាលារដ្ឋ ដែលវាបង្ករភាពងាយស្រួលដល់សាលាក្នុងការគ្រប់គ្រង ។

កម្រិតវប្បធម៌របស់គ្រូបង្រៀន

WFSD-National-Teacher-Certification.jpg

ខាងក្រោមនេះជាភាពខុលប្លែកគ្នាមួយចំនួនរវាងសាលារដ្ឋ និង ឯកជន ។ ឧទាហរណ៍ ៖ គ្រូបង្រៀនតាមសាលារដ្ឋត្រូវតែបានបញ្ជាក់ពីកម្រិតវប្បធម៌ដោយផ្ទាល់ពីរដ្ឋដែលពួកគាត់នឹងបង្រៀន ។ ការបញ្ជាក់ត្រូវធ្វើឡើងទៅតាមតម្រូវការនៃលក្ខន្តិកៈដូចជាកម្មវិធីអប់រំ និង ការអនុវត្តន៍កិច្ចការបង្រៀន ។

នៅក្នុងរដ្ឋភាគច្រើន គ្រូបង្រៀននៅសាលាឯកជន អាចបង្រៀនបានដោយពុំចាំបាច់មានសញ្ញាប័ត្រលើវិជ្ជាជីវៈបង្រៀននោះឡើយ ។ សាលាឯកជនមួយចំនួនធំចង់បានគ្រូបង្រៀនដែលកម្រិតវប្បធម៌ និង វិជ្ជាជីវៈត្រឹមត្រូវទៅតាមល័ក្ខខ័ណ្ឌនៃការងារ ។ សាលាឯកជនមានទិសដៅផ្តល់ឱកាសការងារដល់គ្រូបង្រៀនដែលមានកម្រិតវប្បធម៌ត្រឹមបរិញ្ញាប័ត្រ ឬក៏អនុបណ្ឌិតទៅតាមមុខវិជា្ជជំនាញរបស់ពួកគេ ៕

ប្រភព ៖ thoughtco
ប្រែសម្រួលដោយ ៖ Ramin
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top