Facebook Twitter Google+ Share

មិត្តល្អ

[Copy link]
45840 0
Share
មិត្តល្អគឺជាមិត្តដែលកម្ររកបាន គឺជាមិត្តដែលធ្លាប់ជួបទុក្ខលំបាកជាមួយគ្នា គឺជាមិត្តដែលមិនបោះបង់គ្នាក្នុងគ្រាលំបាក ឬ មានអាសន្ន។ មិត្តល្អមិនដែលក្បត់គ្នានោះឡើយ គេតែងបំពេញនូវពាក្យសន្យារបស់គេជានិច្ច ទោះបីជាលំបាកយ៉ាងណាក៏គេអាចលះបង់ដើម្បីមិត្តភក្តិរបស់គេឱ្យទាល់តែបាន។

155554qfr7opkm77zz7ymt.jpg

មិត្តល្អគឺជាមិត្តដែលអាចពឹងពាក់គ្នាទៅវិញទៅមកបាន ជាពិសេសគ្រាមានទុក្ខលំបាក។ មិត្តល្អគឺជាមិត្តដែលមានចិត្តស្មោះត្រង់មិនវៀចវេរ មិនកេងចំណេញ មិនច្រណែន មិនលោភលន់ មិនគិតតែពីប្រយោជន៍ខ្លួនឯងឡើយ។ មិត្តល្អ គឺជាមិត្តដែលចេះគោរពគ្នាទៅវិញទៅមក ហើយចេះបែងចែកពេលវេលាលេងសើចឱ្យបានច្បាស់លាស់។ មិត្តល្អគឺជាមិត្តដែលចេះចែករំលែកសេចក្តីស្រលាញ់ដល់គ្នាទៅវិញទៅមក ក៏ដូចជាបទពិសោធន៍ល្អៗ និងដំបូលន្មានល្អៗផងដែរ។ នៅមានចំណុចជាច្រើនទៀតដែលយើងត្រូវចែករំលែកឱ្យគ្នាទៅវិញទៅមក ហើយបើអ្នកអាចធ្វើតាមចំណុចទាំងអស់នេះបាននោះមានន័យថាអ្នកគឺជាមិត្តល្អយ៉ាងពិតប្រាកដ។

តែងនិព្ធដោយ៖ Roger
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top