• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គ្រូទាយ

[Copy link]
46449 0
Share
លើលោកនេះគ្មានរបស់ដែលបានមកដោយទទេរៗនោះទេ គ្រប់យ៉ាងទាំងអស់ដែលអាចមានបានត្រូវកកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់យើងម្នាក់ៗ ។ ប្រសិនបើថ្ងៃនេះយើងខំហើយនៅតែមិនមានសូមកុំអស់សង្ឃឹម ទេវតាមិនមើលយើងដោយភ្នែកទទេរឡើយ ប៉ុន្តែសូមឲ្យការខិតខំប្រឹងប្រែងនោះឲ្យចំនូវចំណុចគោលដៅដែលយើងចង់បានផង ។

CoverStorydary (2) - Copy - Copy - Copy.jpg

ប្តី៖ អូនអើយ… មួយរយៈនេះគ្រួសារយើងរកស៊ីអ្វីក៏មិនឃើញរីកចម្រើនដូចគ្រួសារគេផ្សេងនៅក្បែរៗនេះទាល់តែសោះ បងពិតជាពិបាកចិត្តខ្លាំងណាស់មិនដឹងត្រូវដោះស្រាយយ៉ាងណាទេ
ប្រពន្ធ៖ តាំងពីដើមមកយើងមានចេះរកស៊ីអ្វីបង ហើយឥលូវក៏មិនដឹងទៅរកស៊ីអីដែរ បើរកអីខាតហ្នឹង ខាតមិនចេះចប់បែបនេះ
ប្តី៖ ដំណាក់កាលនេះមានតែទៅរកគ្រូទាយម្តងហើយអូនទើបដឹងច្បាស់
ប្រពន្ធ៖ ប្រហែលជាមិនអាចទៅរួចទេបង កុំទៅជឿសម្តីគ្រូទាយមិនបានទេបង
ប្តី៖ ទេអូន ! គ្រូទាយនេះល្បីណាស់ អ្នកភូមិនេះអ្នកណាក៏គេជឿដែរ... អូខេ! រឿងនេះទុកចិត្តលើបងចុះអូន ចាំបងជាអ្នករៀបចំ

លុះប៉ុន្មានថ្ងៃក្រោយមកបុរសជាប្តីក៏សម្រេចចិត្តទៅមកគ្រូទាយ រួចក៏ត្រឡប់មកប្រាប់ប្រពន្ធវិញថា៖
ប្តី៖ អូនសម្លាញ់ គ្រូទាយនិយាយថាអាយុប្តីប្រពន្ធយើងសមជាអ្នកលក់គុយទាវទើបកាក់កប់
ប្រពន្ធ៖ លក់គុយទាវ? មិនអាចទេបងដូចដឹងស្រាប់ហើយថា អ្នកភូមិយើងភាគច្រើនជាអ្នកក្រ ពួកគេសុទ្ធតែជាកសិករ កម្មករ រកព្រឹកខ្វះល្ងាចអញ្ចឹងហើយព្រឹកឡើងពួកគេញាំបាយទើបចម្អែតក្រពះរហូតដល់ថ្ងៃត្រង់បាន ។ មួយវិញទៀតក្នុងផ្សារនេះមានគេលក់គុយទាវដ៏ល្បី ចុះបើយើងលក់ទៀតអាចដាច់ទេ?
ប្តី៖ អូនឯងគិតច្រើនម៉្លេះ បើគ្រូទាយថាអញ្ចឹងហើយនៅបារម្ភខ្លាចអីទៀត។

មួយខែក្រោយមកប្តីប្រពន្ធក៏សម្រេចចិត្តលក់គុយទាវតាមពាក្យសម្តីរបស់គ្រូទាយ ពួកគេទាំងពីរនាក់ខិតខំលក់តាំងពីព្រឹករហូតដល់រសៀលបានត្រឹមតែ ២ ទៅ ៣ចាន ជារៀងរាល់ថ្ងៃ ។ រហូតដល់រយៈពេល ២ខែ ក្រោយមកទើបពួកគេសម្រេចចិត្តបិទតូបទាំងឡុងចុង ។ ប្តីប្រពន្ធមួយគូនេះមិនអស់ចិត្តក៏បានអង្គុយពិភាក្សាគ្នាម្តងទៀតពីការរកស៊ីដើម្បីផ្លាស់ប្តូរមុខរបរថ្មី ។ ភ្លាមៗនោះបុរសជាប្តីបានចចេសជាមួយប្រពន្ធទៅមើលគ្រូទាយម្តងទៀតរួចនិយាយថា បងធានាលើកនេះមិនឲ្យខុសដូចលើកមុនទៀតឡើយ ។ លុះស្អែកឡើងបុរសជាប្តីក៏បានទៅមើលគ្រូទាយ គ្រូទាយនិយាយថា៖ “ឆ្នាំនេះប្អូនទាំងពីរមានហុងស៊ុយណាស់ លាភចូលហេងៗតែម្តងបើបើកកន្លែងលក់ផ្កាសម្រាប់តាំងផ្ទះប្រាកដជាមិនខុសទេ ។ ណាមួយទៀតគ្រូមិនទាន់ឃើញអ្នកណាមានគំនិតបើកលុយរបស់ទាំងនេះទេ។” បុរសជាប្តីលឺដូចនេះសប្បាយចិត្តណាស់ដោយគិតថា ប្រហែលជាឆ្នាំមុនៗជាន់ឆ្នាំទើបបានជាស៊យទាំងប្តីទាំងប្រពន្ធរកស៊ីគ្មានចំណេញអ្វីហើយថែមទាំងខាតឡុងចុងជំពាក់គេគ្រប់ទិសទីទៀតផង ។ ឥលូវប្រហែលជាដល់ឆ្នាំហុងស៊ុយឡើងវិញហើយ អញ្ចឹងត្រូវតែក្រោកឈរសារជាថ្មីនូវមុខរបរថ្មីទាំងពីរនាក់ប្តីប្រពន្ធ ។ ប៉ុន្តែគ្រប់យ៉ាងនារីជាប្រពន្ធបានបដិសេធពីអ្វីដែលគ្រូទាយ ហើយនាងបានលើកឡើងថា៖ “បងជឿគ្រូទាយលក់ដើមឈើ និងផ្កាសម្រាប់តាំងផ្ទះ? លើកនេះកាន់តែមិនអាចទៅរួចទៀតហើយ បងគិតមើលថាដើមឈើ និងផ្កាសម្រាប់តាំងផ្ទះមានតម្លៃថ្លៃណាស់ សម្រាប់ប្រជាកសិករមានលុយឯណាទិញ។ ប្រសិនលក់មិនដាច់ទុកយូរវានឹងស្វិត រលួយអស់គ្មានសល់ជាមិនខាន។ ហើយគ្រួទាយនិយាយថា គាត់ក៏មិនឃើញអ្នកណាលក់ដែរ ព្រោះគេគ្រប់គ្នាដឹងថារបស់ទាំងនេះលក់មិនដាច់ទើបគ្មានអ្នកណាយកមកលក់។” ប៉ុន្តែគ្រប់យ៉ាងដោយសារប្តីមិនអស់ចិត្តពីគ្រូទាយទើបបើកមុខរបរថ្មីមួយនេះដើរខ្ចីប្រាក់គេអស់រាប់ពាន់ដើម្បីជាដើមទុនក្នុងការបើកមុខរបរមួយនេះ។ រយៈពេលពេល ៣ ខែសូម្បីតែដើមឈើមួយដើម ផ្កាមួយដើមសម្រាប់តាំងផ្ទះក៏គ្មានអ្នកស្រុកភូមិណាមកជួយទិញដែរ ព្រោះវាមានតម្លៃថ្លៃ ហើយផ្ទះតាមស្រុកភូមិសុទ្ធតែផ្ទះឈើគ្មានអ្នកណាទៅចំណាយលុយរាប់រយមកទិញទេ ។

ជឿទៅ! ប្រសិនបើគ្រូទាយពូកែមែនគាត់មានតាំងតែពីយូរណាស់មកហើយ ។ ពាក្យសម្តីមួយម៉ាត់ដែលចាស់បុរាណតែងនិយាយថា “គ្រូទាយម្តាយថា” នេះមិនខុសនោះទេ ។ កុំស្តាប់ពាក្យគ្រូទាយរហូតដល់ភ្លេចពាក្យម្តាយ ឬពាក្យក្រុមគ្រួសារនិយាយថាឲ្យខ្លាំងពេក ៕

និពន្ធដោយ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top