• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

គន្លឹះក្នុងការប្រើប្រាស់សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិចនិងកម្មវិធី WeGo

[Copy link]
44060 0
Share
សម្រាប់ទីផ្សារដឹកជញ្ជូនសព្វថ្ងៃគឺមានភាពសំបូរបែបខ្លាំងមែនទែន គាប់ផ្សំជាមួយការជឿនលឿនខាងបច្ចេកវិទ្យាថែមទៀតផង ពីព្រោះតែនាសម័យនេះ បើសិនជាលោកអ្នកចង់ហៅសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនណាមួយ លោកអ្នកគ្រាន់តែមានកម្មវិធី នៅក្នុងស្មាតហ្វូនដើម្បីទំនាក់ទំនង ជាការស្រេច ។ នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះផងដែរ គឺមានក្រុមហ៊ុនជាច្រើនដែលកំពុងតែដំណើរការនូវសេវាកម្មដឹងជញ្ជូនអេឡិចត្រូនិចនេះ ដែលរួមមានក្រុមហ៊ុន PassApp , Choice..ជាដើម។ យានយន្តសម្រាប់ដឹងជញ្ជូនភ្ញៀវគឺមានពីរជម្រើសសម្រាប់លោកអ្នក ដែលរួមមាន រ៉ឺម៉កTok Tok និង Taxi ជាដើមសម្រាប់ដឹកជញ្ជូនភ្ញៀវទៅគ្រប់ទីកន្លែងនិងជាជម្រើសដ៏ល្អសម្រាប់លោកអ្នកផងដែរ ។
បន្ទាប់ពីក្រុមហ៊ុនពីរខាងលើ នៅពេលនេះផងដែរ សម្រាប់ប្រទេសកម្ពុជាយើង មានសេវាកម្មដឹកជញ្ជូនថ្មីមួយទៀតដែលទើបតែបង្កើត មានឈ្មោះថា We Go ។ មុខងារនិងការប្រើប្រាស់ គឺមិនខុសពីក្រុមហ៊ុនរាមច្បងពីរខាងលើនោះទេដោយសារតែក្រុមហ៊ុន We Go បានបង្កើតកម្មវិធីមួយសម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួនដែលលោកអ្នកអាចប្រើប្រាស់ទាំងទូរសព្ទដៃស្មាតហ្វូនប្រភេទ Android និង iOS ផងដែរ ។


79.jpg
នៅពេលនេះគឺយើងខ្ញុំសូមណែនាំលោកអ្នកពីរបៀបនៃការប្រើប្រាស់កម្មវិធីនេះ ៖
-        ជាដំបូងអ្នកត្រូវចុចចូលកម្មវិធី Appstore ឬ Playstore ដើម្បីដោនឡូតកម្មវិធីមួយដែលមានឈ្មោះថា  We Go
សូមចុចនៅទីនេះដើម្បីដោនឡូត ៖ សម្រាប់ទូរសព្ទដៃ iOS
                                         សម្រាប់ទូរសព្ទដៃ Android
-        បន្ទាប់មកចុចចូលក្នុងកម្មវិធីនោះដើម្បីចុះឈ្មោះដោយគ្រាន់តែបញ្ជូលលេខទូរសព្ទដៃរបស់អ្នក ដើម្បីចុចស្មើសុំលេខកូដបីខ្ទង់ ស្របពេលនោះដែរគឺវានឹងបញ្ជូនលេខកូដបីខ្ទង់ សម្រាប់ឲ្យអ្នកវាយបញ្ជូលទៅក្នុងប្រអប់នោះផងដែរ ។ នៅពេលដែលអ្នកបានបញ្ជូលហើយ អ្នកនឹងអាចប្រើប្រាស់កម្មវិធីនេះបានយ៉ាងងាយបំផុត។
-        របៀបនៃការហៅយានយន្ត ដោយគ្រាន់តែលោកអ្នកចុចលើនប៉ូតុង Set Pick up > ជ្រើសរើសយានយន្តដែលអ្នកចង់ជិះ (ដែលមានរ៉ឺម៉កកង់បី Tok Tok និងរថយន្ត Taxi និងមានយានយន្តផ្សេងៗថែមទៀតផង) > បន្ទាប់ពីជ្រើសរើសហើយដោយគ្រាន់តែចុចលើពាក្យ Confirm Booking នោះយានយន្តដែលអ្នកជ្រើសរើសនោះគឺមកដល់ក្នុងពេលឆាប់ៗនិងរហ័សទាន់ចិត្តបំផុតសម្រាប់លោកអ្នក។  
-        គួរចំណាំផងដែរថាសម្រាប់តម្លៃវិញ គឺមានបានបង្ហាញនៅលើយានយន្តដែលយើងបានជ្រើសរើសនោះតែម្តង ដែលរួមមាន TukTuk 1,200 រៀល / គីឡូម៉ែត្រ ដោយចាប់ផ្តើមពី 3,000 រៀល អប្បបរមា
រថយន្ត 2,000 រៀល / គីឡូម៉ែត្រ ដោយចាប់ផ្តើមពី 6,000 រៀល អប្បបរមា ផងដែរ។
សរុបសេចក្តីមកនេះគឺជាសេវាកម្មថ្មីមួយដែលអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ ហើយនៅពេលដែលបានជ្រើសរើសយកសេវាកម្មនេះហើយ គឺលោកអ្នកមិនបាច់ចំណាយពេលទៅស្វែងរក Tok Tok ឬ Taxi នៅក្រៅនោះទេ នៅពេលដែលចុចប្រើប្រាស់កម្មវិធីនេះ គឺក្រុមហ៊ុននេះនឹងមកដល់មុខផ្ទះនិងទីកន្លែងដែលអ្នកតាំងនៅតែម្តង។  


ដោយ៖ Menghong

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top