• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ម៉ាសស្បែកមុនធម្មជាតិជាមួយផ្លែប៉ោម និងទឹកឃ្មុំសុទ្ធ

[Copy link]
41789 0
Share
នារីគ្រប់រូបតែតែងប្រាថ្នាចង់បានស្បែកស្រស់ស្អាតទន់រលើបរលោង និងប្រាកដជាគ្មាននារីណាម្នាក់ចង់ឃើញសភាពសម្រស់ស្បែករបស់ខ្លួន មានពណ៌ស្រអាប់ ឬជ្រីវជ្រួញមើលទៅមិនទាក់ទាញមន្តស្នេហ៍ នោះឡើយ។

ដូច្នេះហើយទើប Kohthmey ពាំនាំមកជូននូវរូបមន្តងាយៗប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យមិត្តនារីទាំងទាយសាកល្បងធ្វើធានាថាលោកអ្នកនឹងមានស្បែកស្រស់ស្អាតឡើងស្ទើរមិនគួរឱ្យជឿ។


jj.jpg

គ្រឿងផ្សំដែលត្រូវការ៖
  • ផ្លែប៉ោមពាក់កណ្តាលផ្លែ (1/2)
  • ទឹកឃ្មុំ

វិធីអនុវត្ត៖

ផ្លែប៉ោមពាក់កណ្តាលផ្លែ (1/2) ប៉ុណ្ណោះ មកចិញ្ច្រាំឱ្យម៉ដ្ឋ (ដូចរូបមន្តខាងលើ) រួចយកមកច្របល់ ជាមួយនឹងទឹកឃ្មុំ ដាក់លាយបញ្ចូលគ្នា ច្របល់ឱ្យសព្វចូលគ្នា ស្ទើរល្បាយស្មើសាច់ បន្ទាន់មក យកបំពកលើស្បែកមុខ ទុកចោល ២០នាទី ហើយលាងសម្អាតចេញ ដោយទឹកក្តៅឧណ្ហៗ ក៏នឹងជួយឱ្យស្បែកមុខស្រស់ស្អាត ទៀតផង។


ចំណាំ៖ រូបមន្តខាងលើនេះ នឹងបង្ហាញប្រសិទ្ធភាព ក្នុងកំឡុងរយ:ពេល ១ខែ ប្រសិនបើអ្នកនាង ឬសុភាពនារីព្យាយាមអនុវត្តន៍ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត យ៉ាងហោចណាស់ ២-៣ដង ក្នុងមួយសប្តាហ៍។ ដូច្នេះ នឹងឃើញការផ្លាស់ប្តូររបស់ស្បែក ស្រស់ស្អាតឡើងតាមលំដាប់ ជាទីគាប់ចិត្តមិនខាន៕



អត្ថបទដោយ៖ Tinako


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top