Facebook Twitter Google+ Share

ក្តីសង្ឃឹម

[Copy link]
24460 0
Share
មនុស្សយើងរស់នៅត្រូវតែមានសេចក្តីសុខ និង សេចក្តីសង្ឃឹម។ សេចក្តីសុខទាំងឡាយអាចកើតមានឡើងនៅគ្រប់ទីកន្លែងទាំងអស់ ខុសត្រង់ថាតើអ្នកអាចបង្កើតសេចក្តីសុខដ៏ត្រឹមត្រូវបានដែរឬទេ?

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត.jpg.jpg

មនុស្សខ្លះពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឱ្យគេអស់កម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខទៀត គេគិតថាជីវិតរបស់គេហាក់បីដូចជាគ្មានតម្លៃអ្វីទៀតឡើយ រហូតដល់អ្នកខ្លះហ៊ានលះបង់ជីវិតក៏មាន។ មនុស្សបែបនេះភាគច្រើន គឺជាមនុស្សដែលយកអតីតកាលមកលាយឡំជាមួយនឹងបច្ចុប្បន្នកាល ហើយបើសិនជាអ្នកនៅតែយកវាមកលាយឡំគ្នាទៀតនោះជីវិតរបស់អ្នកនឹកគ្មានសុភមង្គលឡើយ។ សេចក្តីសុខមិនដែលរើសអើងមនុស្សឡើយ តែមនុស្សទេដែលជាអ្នករើសអើងសេចក្តីសុខ មិនព្រមចាប់វាឱ្យជាប់នឹងមិនរស់នៅជាមួយវាតែប៉ុណ្ណោះ។ ចូរកុំគិតថាមកពីយើងក្រលំបាក តោកយ៉ាកទើបគ្មានសេចក្តីសុខ ហើយក៏មិនប្រាកដថាអ្នកដែលមានទ្រព្យសម្បត្តិហូរហៀរមានសេចក្តីសុខគ្រប់គ្រាន់នោះដែរ។  សេចក្តីសុខ និង សេចក្តីសង្ឃឹមគឺកើតចេញពីបុគ្គលម្នាក់ៗដែលចេះរៀបចំ និង បង្កើតវាឡើងតែប៉ុណ្ណោះ សូមកុំយកអតីតកាលមកជាន់ឈ្លីជីវិតបច្ចុប្បនរបស់អ្នកអីវាគ្មានតម្លៃអ្វីដែលគួរឱ្យអ្នកស្តាយស្រណោះវាទៀតឡើយ ប៉ុន្តែអ្នកអាចយកវាមកធ្វើជាបទពិសោធន៍របស់អ្នកបាន។ មនុស្សយើងម្នាក់ៗរស់នៅត្រូវតែមានក្តីសង្ឃឹម ការតស៊ូ ព្យាយាម អំណត់អត់ធន់គ្រប់បែបយ៉ាងទើបទៅថ្ងៃអនាគតមានភាពរីកចម្រើន៕

តែងនិពន្ធដោយ៖ Roger

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top