• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ក្តីសុបិន និងស្នេហា

[Copy link]
41095 0
Share
ក្តីសុបិន និងស្នេហា

       ជីវិតយើងម្នាក់ៗតែងតែជួបបញ្ហាជាច្រើនមិនថាតិចឬច្រើន ធំឬតូចគឺចៀសមិនផុតនោះទេ មានតែប្រឈមមុខដាក់វាទើបថ្ងៃខាងមុខអ្នកទទួលបានក្តីសុខមួយដែលមានតម្លៃបំផុតក្នុងជីវិត ។ នេះជារឿងរបស់ក្មេងប្រុសមួយរូបដែលតែងតែតស៊ូក្នុងជីវិតរបស់គេដោយក្តីសង្ឃឹមថាថ្ងៃណាមួយគេនឹងសម្រេចក្តីសុបិន្តរបស់គេឲ្យទាល់តែបាន ។ ក្នុងនាមជាក្មេងប្រុសដែលមិនចូលចិត្តភាពស៊ីវិល័យ មិនចូលចិត្តបង្ហាញពីភាពហ៊ីហារ និងសម្ភារៈនិយម គេចូលចិត្តរស់នៅបែបសាមញ្ញដូចមនុស្សទូទៅរស់នៅដោយមានសេរីភាពមិនខ្វល់ពីការប្រកួតប្រជែងគ្នាលើសម្ភារៈនិយម និងរូបរាងខ្លួនឯងឡើយ ។

CoverStoryDyna - Copy.jpg

សិទ្ធ បញ្ញា មានអាយុ ១៨ ឆ្នាំ ជាក្មេងប្រុសរស់នៅក្នុងគ្រួសារអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ គាត់ជាកូនប្រុសពៅ ក្នុងចំណោមបងប្អូន ៤នាក់ ប៉ុន្តែគាត់មិនដែលខ្វល់ពីភាពជាអ្នកមានរបស់គ្រួសារនោះទេ ។ រាល់ពេលដែល បញ្ញា ចេញទៅសាលាគេតែងតែជិះកង់របស់គេ ឬពេលខ្លះគេដើរទៅសាលាក៏មានដែរ ។ ដោយសារតែឪពុកម្តាយរបស់បញ្ញាមានការព្រួយបារម្ភចំពោះសុវត្ថិភាពគេ ទើបគាត់តែងតែឲ្យគេឃ្លាំងមើលកូនរបស់គាត់ដោយមិនឲ្យបញ្ញាដឹងខ្លួនឡើយ ។ មានមនុស្សតិចណាស់ដែលធ្វើដូចបញ្ញាចូលចិត្តរស់នៅបែបនេះ ប៉ុន្តែបញ្ញាបែរជាសប្បាយចិត្តនឹងជីវិតបែបនេះទៅវិញ ព្រោះគេគិតថាជីវិតបែបនេះមានសេរីភាព និងរីករាយជាងការបង្ហាញប្រាប់គេថាយើងជាអ្នកមានលុយ និងមានអំណាច ។

នៅក្នុងសាលាគ្មាននរណាម្នាក់ដឹងថា បញ្ញា ជាកូនអ្នកមាននោះទេ ។ គេជាមនុស្សម្នាក់ដែលមិនចូលនិយាយច្រើន តែគេមានសណ្តានចិត្តល្អ ឲ្យតែនរណាត្រូវការឲ្យគេជួយគេនឹងជួយមិនថាចាស់ ឬក្មេងឡើយ ។ បញ្ញា ជាមនុស្សចូលចិត្តថតរូបនិងស្វែងយល់ពីសង្គមដែលគេមិនធ្លាប់បានដឹងពីមុនមក ។

រាល់ថ្ងៃសៅរ៍ អាទិត្យ បញ្ញា តែងតែទៅថតរូប និងស្វែងយល់ពីតំបន់ទាំងនោះ គេតែងតែផ្តិតយកទិដ្ឋភាពបែបសាមញ្ញរបស់ប្រជាជនដែលរស់នៅទីនោះ និងចងក្រងជាសៀវភៅមួយក្បាល ។  វាគឺជាតំបន់មួយដែលពោរពេញដោយធម្មជាតិ ស្រស់ស្អាត មានដំណាំដាំដុះជាច្រើន ប្រជាជននៅទីនោះសុទ្ធសឹងតែជាកសិករធ្វើការងារកសិកម្ម ហើយតំបន់នោះនៅមិនឆ្ងាយពីទីក្រុងប៉ុន្មានទេ ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top