• jupi
  • Moderator

8Follower

  • jupi
Facebook Twitter Google+ Share

កុំភ្លេចធ្វើវាសម្រាប់មនុស្សស្រីដែលអ្នកស្រឡាញ់

[Copy link]
42862 0
Share
មនុស្សស្រីគ្រប់រូបតែងចង់បានការស្រឡាញ់ថ្នាក់ថ្នមពីបុរសដែលខ្លួនស្រឡាញ់ ។ បើទោះជាបុរសដែលនាងស្រឡាញ់មិនមានអ្វីគ្រប់យ៉ាងផ្តល់ឱ្យនាងក៏ដោយចុះ ។ ត្រឹមតែជាការស្រឡាញ់ថ្នាក់ថ្នមមើលថែសោះ តើអ្នកអាចធ្វើវាដើម្បីមនុស្សដែលខ្លួនស្រឡាញ់ដែរទេ?

3.jpg

សម្រាប់ខ្ញុំ អ្វីដែលខ្ញុំត្រូវការពីមនុស្សដែលខ្ញុំស្រឡាញ់ គឺ....

១. ទុកខ្ញុំជាសំខាន់
មិនមែនមានន័យថា មិនឱ្យអ្នកទុកក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកជាមនុស្សសំខាន់នោះទេ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទុកខ្ញុំជាមនុស្សតែម្នាក់គត់ដែលអ្នកគិតដល់បន្ទាប់ពីក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកប៉ុណ្ណោះ ។

២. លួងលោមខ្ញុំ
ពិសេសនៅពេលដែលខ្ញុំមានអារម្មណ៍ថាឯកា ខ្ញុំពិតត្រូវការអ្នកខ្លាំងបំផុត ។ ខ្ញុំចង់ឱ្យអ្នកនៅក្បែរ មើលថែ និងថ្នាក់ថ្នមចិត្តរបស់ខ្ញុំ ។ មិនមែនគ្រប់ពេលនោះទេ គឺសម្រាប់តែពេលដែលខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះ ព្រោះខ្ញុំពិតជាត្រូវការអ្នកមែន ក៏ដោយសារតែអ្នកជាមនុស្សតែម្នាក់ដែលខ្ញុំទុកជាសំខាន់នោះដែរ ។

៣. ផ្តល់ទំនុកចិត្ត
មិនមែនថាខ្ញុំមិនជឿជាក់លើអ្នកនោះទេ! ខ្ញុំគ្រាន់តែត្រូវការឱ្យអ្នក ឧស្សាហ៍បញ្ជាក់ក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំឱ្យបានញឹកញាប់បន្តិច ។ ព្រោះវាឱសថទិព្វសម្រាប់ខ្ញុំ ជួយផ្តល់ទំនុកចិត្តរបស់ខ្ញុំចំពោះអ្នកបន្ថែមទៀត ។

៤. បន្ថែមក្តីស្រឡាញ់ឱ្យខ្ញុំ
ទំនាក់ទំនងស្នេហា មិនថាជាសង្សារ ឬជាប្តីប្រពន្ធអីនោះទេ ។ ប្រសិនបើអ្នកទទួលបានក្តីស្រឡាញ់របស់ខ្ញុំហើយ សូមជួយថែរក្សា និងផ្តល់ការស្រឡាញ់របស់អ្នកដល់ខ្ញុំផង ។ ខ្ញុំលោភលន់់ណាស់! ខ្ញុំត្រូវការឱ្យអ្នកស្រឡាញ់ខ្ញុំបន្ថែមទៀត ។

៥. ជឿជាក់លើខ្ញុំ
បើទោះជាអ្នកសង្កេតឃើញខ្ញុំមានអាការៈប្លែកយ៉ាងណាក៏ដោយ ខ្ញុំចង់ឱ្យអ្នកចាំថា បេះដូងខ្ញុំចង្អៀតខ្លាំងណាស់! គ្មានសេសសល់កន្លែងបន្ថែមអ្នកផ្សេងក្រៅពីអ្នកទៀតទេ ។

៦. ផ្តល់តម្លៃឱ្យខ្ញុំ
អ្នកប្រហែលជាគិតថា ខ្ញុំមានគំនិតក្មេងខ្ចីជាងអ្នក មានការគិតមិនបានវែងឆ្ងាយដូចអ្នក ។ តែសូមអ្នកកុំបន្ទោសបង្អាប់ខ្ញុំដោយសារភាពឆោទល្ងង់របស់ខ្ញុំ ។ សូមគោរព និងផ្តល់តម្លៃឱ្យខ្ញុំដូចដែលខ្ញុំគោរពនិងផ្តល់តម្លៃដល់អ្នកអញ្ជឹងដែរ​ ។

៧. ខ្ញុំចង់ស្តាប់ពាក្យផ្អែមល្ហែម
អ្នកប្រហែលជាគិតថា ខ្ញុំ ជោ! សុាំញាុំ! ញ៉េមញ៉ុម! តែអ្នកទេ? យូរៗម្តងដែលអ្នកប្រើពាក្យនេះមកកាន់ខ្ញុំ ធ្វើឱ្យខ្ញុំមានក្តីសុខប៉ុណ្ណា!


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top