Facebook Twitter Google+ Share

វិធីចាប់ផ្តើមជីវិតរីករាយសារជាថ្មីបន្ទាប់ពីបែកបាក់ស្នេហា

[Copy link]
43467 0
Share
លើលោកនេះគ្មានអ្វីដែលថាថិតថេរនោះទេ ជាពិសេសគឺរឿងស្នេហា ។ តែយ៉ាងណាក៏ដោយក៏អ្នកមិនគួរបញ្ចប់ដំណើររបស់អ្នកដោយសារតែការចាកចេញរបស់មនុស្សម្នាក់នោះទេ ។ សម្លឹងទៅមុខ ហើយសូមឆ្ពោះឱ្យដល់គោលដៅដែលអ្នកពេញចិត្ត សឹមឈប់ តែគឺឈប់ដើម្បីបន្តដំំណើរដែលមានគ្នា...។

3.jpg

១. លុបអនុស្សាវរីយ៍ចាស់ៗ ៖ កុំបន្សល់ទុកអ្វីដែលអាចធ្វើឱ្យអ្នករលឹកដល់វត្តមានមនុស្សម្នាក់នោះ ។ មិនថាសារ លេខទូរស័ព្ទ ឬរូបថតអ្វីនោះទេ ឱ្យតែមានពាក់ព័ន្ធនឹងគេ សូមបំផ្លាញចោលឱ្យអស់ទៅ ដើម្បីកុំឱ្យហ្មងសៅដល់ចិត្តអ្នកពេលក្រោយ ។

២. រៀនទទួលយក ៖ គ្មានអ្វីដែលថា ស្ថិតស្ថេតនោះទេ ពេលខ្លះ អ្នកគួររៀនទទួលយកអ្វីដែលជាការពិត ។ សាកល្បងប្រឈមមុខ រៀនពន្យល់ខ្លួនឯងពីរបៀបទទួលយក និងការលះបង់ ហើយលើកចិត្តខ្លួនឯងជាថ្មី ។

៣. ផ្តល់ស្នាមញញឹមឱ្យខ្លួនឯង ៖ ស្វែងរកភាពរីករាយតាមរយៈមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក ។ អ្នកអាចរកពួកគេដើម្បីពិភាក្សាពីបញ្ហាវិបិត្តក្នុងចិត្តរបស់អ្នក ។ ហើយបើយល់ល្អនោះ! អ្នកគួរតែចេញទៅខាងក្រៅដើម្បីធ្វើដំណើរកម្សាន្តឱ្យខ្លះ វាក៏ពេលវេលាដើម្បីសម្រាកលំហែអារម្មណ៍ដែលជាវិធីសាស្ត្រដ៏ល្អបំផុតផងដែរ ។

៤. បង្កើតទំនាក់ទំនងថ្មី ៖ រៀនស្គាល់មនុស្សថ្មីខ្លះ មានអីមិនល្អ! មិនប្រកាន់ថា អ្នកត្រូវតែជ្រើសរើសដៃគូថ្មីភ្លាមៗនោះទេ គ្រាន់តែចង់ឱ្យអ្នកផ្តើមទំនាក់ទំនងល្អជាមួយនឹងមនុស្សម្នាក់ រៀនស្វែងយល់ពីគ្នាមុននឹងចាប់ផ្តើមម្តងទៀត នេះក៏ជាវិធីមួយដើម្បីពិសោធន៍គ្នា និងជាពេលព្យាបាលរបួសចាស់ផងដែរ ។


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top