Facebook Twitter Google+ Share

ចង់តែស្រែកយំ

[Copy link]
39664 0
Share
ពេលនេះគ្មានជម្រើសទៀតនោះទេ ខ្ញុំបានដើរមកដល់ផ្លូវទាល់ច្រកហើយ ដល់កន្លែងដែលត្រូវឈប់ដោយមិនបាច់វាចាអ្វីទាំងអស់ ។ បើគ្មានគេ ខ្ញុំក៏មិនឈឺចាប់ដែរ ប៉ុន្តែស្នេហាមួយនេះបានបង្រៀនខ្ញុំយ៉ាងច្រើន ច្រើនរហូតខួរក្បាលរបស់ខ្ញុំស្ទើរតែអស់កន្លែងនៅក្នុងការផ្ទុកវាទៅហើយ ។

ចង់តែស្រែកយំ.jpg

ខ្ញុំចង់តែស្រែកយំ ស្រែកឲ្យខ្លាំងៗ ស្រែកដើម្បីបង្ហាញឲ្យគ្រប់គ្នាបានដឹងថារាល់ថ្ងៃនេះខ្ញុំកំពុងតែមានបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់ ។ សំណាងហើយដែលខ្ញុំពូកែទ្រាំ ប្រសិនបើខ្ញុំមិនពូកែទ្រាំទេ ខ្ញុំច្បាស់ជាត្រូវរឿងឈឺចាប់ទាំងអស់នេះវាយលុកកម្ទេចទឹកចិត្តរបស់ខ្ញុំតាំងពីយូរជាមិនខានឡើយ ។

វាគ្រាន់តែជាអារម្មណ៍ដែលទទួលបានការឈឺចាប់ពីមនុស្សដែលក្បត់ចិត្តតែម្នាក់ប៉ុណ្ណោះ ដូច្នេះគ្មានរឿងអ្វីដែលខ្ញុំមិនអាចទ្រាំទ្របាននោះទេ ។ មិនថាតទៅមុខទៀតមានរឿងអ្វីក៏ដោយ ក៏សូមឲ្យខ្ញុំក្លាហាន សូមឲ្យខ្ញុំរឹងមាំដូចនៅពេលនេះ ដើម្បីអាចជំនះនូវរាល់ឧបសគ្គទាំងឡាយទាំងពួងដែលកើតមានផង ៕

អត្ថបទ៖ Phou
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top