Facebook Twitter Google+ Share

កុំលែងដៃខ្ញុំអី!

[Copy link]
39632 0
Share
ពួកយើងស្រលាញ់គ្នាយូរហើយ ពេលវេលាបានបន្សាំុខ្លួនរបស់ខ្ញុំឲ្យចេះរស់នៅជាមួយអ្នក ប៉ុន្តែវាមិនបានបង្រៀនខ្ញុំឲ្យកាត់ចិត្តក្នុងការបាត់បង់អ្នកនោះទេ ។ ម្យ៉ាងអ្នកក៏ពុំគួរចាកចេញពីជីវិតរបស់ខ្ញុំដែរ ដោយសម្អាងលើមូលហេតុថា ខ្ញុំមិនអាចរស់នៅដោយគ្មានអ្នកបាននោះទេ ។

កុំលែងដៃខ្ញុំអី!.jpg

ត្រឡប់មកដូចដើមវិញបានទេ? ត្រឡប់មកធ្វើជាមនុស្សល្អរបស់គ្នាវិញបានទេ? ចុះបើពេលនេះជាពេលមុន តើពួកយើងនឹងរីករាយយ៉ាងម៉េចខ្លះទៅ? មិនចង់ឲ្យពួកយើងក្លាយជាបែបនេះឡើយ ហើយប្រសិនបើវារីករាយក៏ព្រមទទួលដែរ ប៉ុន្តែមានតែទឹកភ្នែកសោះ ហេតុអ្វីក៏មិននិយាយគ្នាសារជាថ្មីទៅ?

កុំលែងដៃខ្ញុំអី! ខ្ញុំមិនចង់បាត់បង់មនុស្សដែលខ្ញុំធ្លាប់ស្រលាញ់នោះទេ បើទោះបីជាជួបរឿងកើតទុក្ខប៉ុន្មានលានសំពៅទៀត ក៏ខ្ញុំព្រមនឹងទទួលយកទាំងអស់ ប៉ុន្តែសូមត្រឹមតែម្យ៉ាង សូមកុំលែងដៃខ្ញុំ កុំទុកខ្ញុំចោលឲ្យនៅតែម្នាក់ឯង ខ្ញុំចាកចេញពីជីវិតដ៏សែនទន់ជ្រាយមួយនេះអី... ៕

អត្ថបទ៖ Phou
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top