• nadech
  • V1
  • nadech
Facebook Twitter Google+ Share

ហត់នឹងញញឹម

[Copy link]
15384 0
Share
ខ្ញុំចង់ស្មោះត្រង់នឹងខ្លួនឯង ដោយការមិនញញឹមពេលដែលខ្ញុំមិនសប្បាយចិត្ត "ហេតុអ្វីបានជាខ្ញុំត្រូវញញឹមក្បត់ចិត្តខ្លួនឯង?" ទាំងដែលបានដឹងរួមមកហើយថា ទង្វើមួយនេះគឺពិបាកធ្វើខ្លាំងណាស់ ហើយក៏មិនបានស្មោះត្រង់ជាមួយនឹងខ្លួនឯងដែរ ។

ហត់នឹងញញឹម.jpg

ពេលខ្លះក៏ព្រោះតែចង់បង្ហាញអ្នកដទៃថាខ្ញុំជាមនុស្សរឹងមាំ និងចង់ធ្វើជាកម្លាំងចិត្តដល់មនុស្សដែលគេស្រឡាញ់រាប់អានខ្ញុំ ខ្ញុំក៏ត្រូវបង្ខំខ្លួនឯងឲ្យញញឹម សូម្បីតែមានទុក្ខពេញប្រៀបស្ទើរផ្ទុះទៅហើយនោះ ។ នេះជាការពិតក្លែងក្លាយមួយដែលបានកើតឡើងមកលើខ្ញុំ ហើយខ្ញុំពិបាកក្នុងការផ្លាស់ប្តូរវាខ្លាំងណាស់ ។

វាពិបាកណាស់ទៅហើយក្នុងការទ្រាំនឹងទុក្ខសោករបស់ខ្លួនឯង ចុះហេតុអ្វីបានជាខ្ញុំត្រូវទៅដាក់ទោសបបូរមាត់ ជំរិតយកការញញឹមពីខ្លួនឯងថែមទៀត ទាំងដែលចិត្តកំពុងយំ? ហេតុអ្វីខ្ញុំត្រូវក្បត់ភាពទុក្ខសោករបស់ខ្លួន? ខ្ញុំពិតជាហត់នឿយក្នុងការញញឹមនឹងស្ថានភាពបែបនេះណាស់ ៕

អត្ថបទ៖ Nadech
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top