• Queenco
  • Moderator

7Follower

  • Queenco
Facebook Twitter Google+ Share

បុរសៗបើហ៊ាននិយាយថាស្រលាញ់នាង គួរតែធ្វើរឿងទាំងនេះ

[Copy link]
38902 0
Share
បុរសៗមួយចំនួនហ៊ានតែនិយាយថាស្រលាញ់នាង មើលថែនាង ប៉ុន្តែបែរជាភ្លេចធ្វើរឿងទាំងនេះដាក់មនុស្សស្រីដែលខ្លួនកំពុងស្រលាញ់ទៅវិញ។ ដូចនេះបុរសៗមិនត្រឹមតែនិយាយពាក្យស្រលាញ់ទៅកាន់នាងហើយទុកនាងចោលទេ គួរតែធ្វើរឿងទាំងនេះទៀត ទើបអាចបង្ហាញសេចក្តីស្រលាញ់ថែមមួយកម្រិតទៀត ៖

បុរសៗបើហ៊ាននិយាយថាស្រលាញ់នាង-គួរតែធ្វើរឿ.jpg

១. និយាយពាក្យស្រលាញ់ទៅកាន់នាងឲ្យបានច្រើន
២. ចម្អិនអាហារឆ្ងាញ់ៗជាមួយនាង
៣. ជូនផ្ការាល់ថ្ងៃពិសេស
៤. ឆ្លៀតពេលជួយមើលថែកូនៗផង
៥. ជួយលាងចានក្រោយពេលញុំាបាយរួច
៦. ចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើន
៧. រៀបចំកន្លែងគេង
៨. ទុកពេលវេលាសម្រាប់ភរិយាជាមួយមិត្តភក្តិនាងខ្លះផង
៩. លើកទឹកចិត្ត និងធ្វើយ៉ាងណាឲ្យនាងសប្បាយចិត្ត
១០. កាន់ដៃនាងផងពេលដើរចេញក្រៅ
១១. Post រូប ឬចម្រៀងក្នុង Facebook ហើយកុំភ្លេច Tage នាងផង
១២. ដើរទៅណាមកណាជាមួយគ្នាឲ្យបានច្រើន
១៣. មកផ្ទះភ្លាមៗក្រោយពេលចេញពីធ្វើការ
១៤. កុំភ្លេចនិយាយពាក្យ”អរគុណ” ទៅកាន់នាងផង
១៥. ធ្វើឲ្យនាងមានសេចក្តីទុកចិត្ត ជៀសវាងកុំឲ្យនាងសួរទាន់
១៦. ឧស្សាហ៍សរសើរពីសម្រស់គាត់ផង
១៧. សួរនាងពីនេះពីនោះ
១៨. ឧស្សាហ៍ថើបដៃនាង
១៩. រំលឹកនាងពីមូលហេតុដែលធ្វើឲ្យអ្នកចាប់អារម្មណ៍នាងកាលពីដំបូង
២០. ធ្វើឲ្យនាងរំភើបជារឿយៗ៕

ប្រែសម្រួល៖ Queenco
ប្រភព៖ Familyshare
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top