• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ផលិតផលបញ្ញើមានកាលកំណត់ទាំង២របស់ គ្រឺះស្ថានហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

[Copy link]
12044 0
Share
ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យក្នុងអាជីវកម្មតាម រយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្រប ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ហត្ថាកសិករខិតខំរក្សានិរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ និងសង្គមដោយធ្វើឲ្យប្រាក់ចំណូលរបស់អតិថិជនកាន់តែ ប្រសើរឡើង។

104921klxxlxol6ooa2ago.jpg

បេសកកម្មរបស់ហត្ថាកសិករគឺ ផ្តល់សេវាកម្មឥណទាន ប្រាក់សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតជាពិសេសផ្តល់ ជូនអតិថិជនជាស្រ្តី និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទទូទាំងប្រទេសកម្ពុជា។

ជាមួយសេវាប្រាក់បញ្ញើសន្សំ របស់គ្រឹះស្ថាន ហិរញ្ញវត្ថុ ហត្ថាកសិករ លោកអ្នកអាចជ្រើរើសសេវាកម្ម ផលិតផលបញ្ញើមានកាលកំណត់ទាំង២ប្រភេទរបស់ គ្រឺះស្ថានហិរញ្ញវត្ថុបាន ដែលរួមមាន ៖
១. គណនីបញ្ញើកើនចំណូល
គណនីបញ្ញើកើនចំណូលជាប្រភេទគណនី បង្កើតឡើងសំរាប់អតិថិជនដែលចង់បានភាពងាយស្រួលក្នុងការដក ការប្រាក់មក ប្រើប្រាស់ក្នុងកំឡុងពេលដាក់ប្រាក់សន្សំមានកាលកំណត់។ ជាមួយប្រភេទគណនីនេះ អតិថិជន អាចដកការប្រាក់បានរៀងរាល់ខែនីមួយៗមិនផ្តោតលើរយៈពេលសន្សំឡើយ។ ដើម្បីបើកគណនីនេះ អតិថិជន ត្រូវមានសាច់ប្រាក់នៅក្នុងគណនី ៥០ដុល្លារ ឬ សមាមាត្រនឹងរូបិយប័ណ្ណផ្សេង ហើយអាចជ្រើសរើសរយៈពេលពី ១ខែ ទៅ ៣៦ ខែ។

រូបវន្តបុគ្គល

9...JPG

នីតិបុគ្គល
2.JPG

២.​ គណនីបញ្ញើកើនទ្រព្យ
គណនីបញ្ញើកើនទ្រព្យ ត្រូវបានបង្កើតឡើងសំរាប់អតិថិជនដែលមានសាច់ប្រាក់ទំនេរច្រើន ហើយចង់ទទួល បាននូវអត្រាការប្រាក់ខ្ពស់ត្រលប់ទៅវិញលើការសន្សំ។ ជាភាពងាយស្រួល អតិថិជនអាចធ្វើការដកការប្រាក់ នៅចុងបញ្ចប់វគ្គ។ ការបើកគណនីនេះ អតិថិជនគ្រាន់តែមានប្រាក់នៅក្នុងគណនី ៥០ដុល្លារ ឬសមមាត្រនឹង រូបិយប័ណ្ណផ្សេង ហើយជ្រើសរើសរយៈពេលនៃការបញ្ញើចាប់ពី ១ខែ ទៅ ៣៦ខែ ដើម្បីទទួលបានអត្រាការប្រាក់ ខ្ពស់រហូតដល់ ៩,៨០ % អាស្រ័យលើរយៈពេល និងប្រភេទរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

រូបវន្តបុគ្គល

3.JPG

នីតិបុគ្គល
4.JPG

សម្គាល់: មិនអាចអនុវត្តបានសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូន ដំណឹងជាមុន។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់គេហទំព័រwww.hkl.com.khផ្ទាល់របស់គ្រឺះស្ថាន ឬលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យកណ្តាល អគារលេខ៦០៦ ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ប្រអប់សំបុត្រ: ២០៤៤ ទូរស័ព្ទ: (៨៥៥) ២៣ ៩៩៤ ៣០៤, ២៣ ២២៤ ១០២
អ៊ីម៉ែល: info@hkl.com.kh, www.hkl.com.kh

ការិយាល័យ​ទំនាក់ទំនង​អតិថិជន
ទូរស័ព្ទ: ០២៣ ៩៩៩ ២៦៦

អត្ថបទ៖ sky


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top