Facebook Twitter Google+ Share

កុំចាំបាច់ខ្លាចអី គ្រាន់តែនិយាយពាក្យថា "ស្រលាញ់"

[Copy link]
13956 0
Share
ពេលខ្លះសេចក្ដីស្រលាញ់របស់យើងដែលមានចំពោះនរណាម្នាក់ វាមិនត្រូវបានគេទទួលយកមែន ប៉ុន្តែគេនឹងបានដឹងថាមានយើងម្នាក់ដែរ ដែលស្រលាញ់ចំពោះគេ ។ ក្ដីស្រលាញ់ដែលមិនចាំបាច់រំខាន មិនចាំបាច់កន្ទក់កន្ទេញដើម្បីឲ្យបានមកជារបស់ខ្លួន យើងប្រហែលជាអាចយំជាមួយស្នាមញញឹម នោះគឺវាឈឺចាប់ខ្លាំង ប៉ុន្តែវាគ្រាន់តែយំព្រោះក្ដីស្រលាញ់ មិនមែនព្រោះការឈឺចាប់ដែលបាត់បង់វាទៅនោះទេ ។

កុំចាំបាច់ខ្លាចអី គ្រាន់តែនិយាយពាក្យថា.jpg.jpg

ត្រូវចាំ! ស្រលាញ់នរណាម្នាក់សូមប្រាប់គេចុះ ប្រាប់ដោយមិនបាច់រំពឹងចង់បានពាក្យនេះត្រឡប់មកវិញទេ ប្រាប់ដោយគិតថាយើងមិនអាចដឹងបានថា ថ្ងៃណាជាថ្ងៃចុងក្រោយសម្រាប់យើង ដូច្នេះទើបយើងនិយាយវាចេញមក ដើម្បីឲ្យមនុស្សដែលយើងស្រលាញ់បានដឹង ។

ហើយក៏កុំចាំបាច់ខ្លាចនៅក្នុងការនិយាយដែរ ត្រូវតែនិយាយវាចេញមកឲ្យបាន នោះវានឹងបានធូរ ទោះជាមិនបានក្ដីស្រលាញ់ត្រឡប់មកវិញមែន តែវាធូរស្រាលដែលយើងនិយាយពាក្យក្នុងចិត្តចេញមកឲ្យគេបានដឹងទាំងដែលយើងនៅពេលនេះមានអារម្មណ៍ថា លែងលាក់ទុកទៀតហើយ... ៕

អត្ថបទ៖ Mario
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top