• jupi
  • Moderator

7Follower

  • jupi
Facebook Twitter Google+ Share

១០យ៉ាងដែលបង្ហាញមិត្តប្រុសរបស់អ្នកថា អ្នកយកចិត្តទុកដាក់ចំពោះគាត់

[Copy link]
12976 0
Share
មនុសស្រីមួយចំនួនមិនដឹងពីវិធីបង្ហាញក្តីស្រលាញ់ចំពោះដែលខ្លួនស្រលាញ់នោះទេ ជាហេតុដែលធ្វើសាងភាពសៅហ្មងក្នុងសេចក្តីស្នេហារបស់អ្នកទាំងពីរ។ ដូចនេះ jupi នឹងបង្ហាញចំណុចខ្លះដល់មិត្តនារី...

3.jpg

១០ខាងក្រោមនេះជាអ្វីដែលបង្ហាញមិត្តប្រុសរបស់អ្នកថា អ្នកយកចិត្តទុកដាក់ចំពោះគាត់...

១. រក្សាពាក្យសន្យារបស់អ្នក ៖ ប្រសិនបើអ្នកបានធ្វើកិច្ចសន្យាមួយជាមួយគាត់​ អ្នកត្រូវធ្វើវាឡើង ដើម្បីឱ្យគាត់បានដឹងថាគាត់អាចជឿទុកចិត្តលើអ្នក ។ បើទោះជាការសន្យានោះទទួលការលំបាកបន្តិចក្តី ។

២. បង្ហាញពីអំណរគុណដល់ការខំប្រឹងរបស់គាត់ ៖ គ្មានបុរសណាម្នាក់ដែលមិនចូលចិត្តការកោតសរសើរនោះទេ ។ អ្នកគួរតែបង្ហាញការសរសើរមួយទៅកាន់គាត់នូវអ្វីដែលគាត់បានខំប្រឹងធ្វើវា ។

៣. ប្រាប់គាត់ថា " គាត់សង្ហា " ៖ ទូទាំងពិភពលោក មានការផ្សាយពាណិជ្ជកម្មជាច្រើនដែលទាក់ទងនឹងភាពស្រស់សង្ហារបស់បុរស ។ គាត់អាចមានអារម្មណ៍ខ្វះទំនុកចិត្តលើខ្លួនឯងជាដើម ។ អ្នកគួរតែសរសើរប្រាប់ពីរូបរាងរបស់គាត់ គឺជាអ្វីដែលអ្នកពេញចិត្ត ។

៤. ផ្តល់ការចងចាំផ្អែមល្ហែម ៖ ធ្វើការ Note ពីរឿងល្អៗរបស់អ្នកទាំងពីរ បញ្ចូលក្នុង Computer របស់គាត់ ឬកន្លែងដែលអ្នកគិតថាអាចរំលឹកគាត់បាន ។ ជួនកាល អ្នកគ្រាន់តែគូរសញ្ញាអ្វីមួយដែលធ្វើឱ្យគាត់ចងចាំដល់អ្នក នៅលើ Sticker នោះ វាធ្វើឱ្យគាត់ញញឹមបាត់ទៅហើយ ។

៥. រក្សាលំនឹងនៃក្តីស្រឡាញ់ ៖ ទំនាក់ទំនងដែលថេរមួយ ដាច់ខាតមិនអនុញ្ញាតឱ្យមានការផ្គាប់ចិត្ត ឬលួងលោមនោះទេ ។ អ្នកគួរតែមានក្តីអាណិត ស្រឡាញ់ និងយោគយល់គ្នាជានិច្ច នោះទើបស្នេហារបស់អ្នកបានយូរអង្វែង ។ អ្នកក៏មិនគួរធ្វើអ្វីតាមតែចិត្តគាត់ ផ្គាប់គ្រប់តែពេលនោះទេ តែចូរផ្តល់ឱ្យគាត់នូវសន្តោសប្រណី និងយោគយល់ ។

៦. រំភើបជាមួយនឹងការរៀបចំរបស់គាត់ ៖ បើទោះជាភាពភ្ញាក់ផ្អើលដែលគាត់ធ្វើសម្រាប់អ្នក មិនសមចិត្តដែលអ្នកចង់បានក៏ដោយ តែអ្នកដឹងទេ គាត់បានខំប្រឹងចំណាយពេលនិងគំនិតដើម្បីអ្នក ។ ដូច្នេះអ្នកគួរតែរីករាយនឹងអ្វីដែលគាត់បានធ្វើ ។

៧. ផ្តល់ការភ្ញាក់ផ្អើលដល់គាត់ ៖ មនុស្សស្រីតែងចង់បានការភ្ញាក់ផ្អើលពីបុរស តែសូមកុំភ្លេចណា៎ បុរសៗក៏ទទួលបានវាដូចគ្នា ។ គាត់នឹងរីករាយ ប្រសិនបើអ្នកធ្វើរឿងនេះសម្រាប់គាត់ ។

៨. ទុកឱកាសឱ្យគាត់និយាយ ៖ "ខ្ញុំស្រឡាញ់អ្នក" អនុញ្ញាតឱ្យគាត់និយាយពីមូលហេតុដែលគាត់ស្រឡាញ់អ្នក ហើយយកចិត្តទុកដាក់ស្តាប់គាត់ ។ តែគួរជៀសវាងការស្តាប់ដោយអសកម្មចំពោះគាត់ សូមតបទៅគាត់ដើម្បីឱ្យគាត់ដឹងថា អ្នកមានការចាប់អារម្មណ៍ចំពោះសម្តីរបស់គាត់ ។

៩. យកផ្នែកមួយដែលជាសកម្មភាពដែលគាត់ចូលចិត្ត ៖ លេងកីឡាបាល់បោះ, ទៅនេសាទត្រី, ឬអ្វីដែលគាត់ចូលចិត្តធ្វើមួយចំនួនទៀត ។ រៀចំអ្វីមួយដែលគាត់ពេញចិត្តខ្លាំងបំផុត ដោយមិនចាំបាច់មានការស្នើរសុំពីគាត់នោះទេ អ្នកគួរចំណាយពេលខ្លះធ្វើរឿងដែលគាត់ពេញចិត្តជាមួយគាត់ ។

១០. ទំនាក់ទំនង ៖ ចូរធ្វើខ្លួនឱ្យាកាន់តែជិតស្និតជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ ។


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top