Facebook Twitter Google+ Share

គេចចេញពីការពិត

[Copy link]
12079 0
Share
ដឹងថាវារៀងពិបាកបន្តិច វារាងឈឺចាប់បន្តិច ប៉ុន្តែមិនអីទេ... ខ្ញុំអាចទ្រាំបាន ព្រោះខ្ញុំជាមនុស្សម្នាក់ដែលពូកែទ្រាំ ទ្រាំបាននឹងរឿងគ្រប់យ៉ាងដែលកើតមានមកលើខ្លួនខ្ញុំ បើទោះបីជារៀងរៀងពិបាកទទួលយកបន្តិចក៏ដោយ ប៉ុន្តែខ្ញុំនៅតែអាចទទួលយកបាន ។

គេចចេញពីការពិត.jpg

ខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកដទៃមកពិបាកជាមួយខ្ញុំ ដូច្នេះខ្ញុំសុខចិត្តពិបាកខ្លួនឯង ។ ខ្ញុំអាចពិបាកបាន ប៉ុន្តែខ្ញុំមិនអាចអង្គុយសម្លឹងមើលមនុស្សដែលខ្ញុំស្រលាញ់ពិបាកដែរនោះទេ ។ បើគិតថាខ្ញុំល្ងង់ក៏ស្រេចចិត្ត ព្រោះការដែលល្ងង់ ការដែលភ្លើនេះ វាកើតចេញមកពីក្តីស្រលាញ់របស់ខ្ញុំចំពោះគេ ។

គេចចេញពីការពិត វាមិនមែនជារឿងងាយស្រួលឡើយ ។ វាឈឺចាប់ វាខូចចិត្ត វាមិនស្រួលក្នុងខ្លួន តែខ្ញុំនៅតែអាចទ្រាំ ។ ហើយការទ្រាំនេះក៏មិនដើម្បីនរណាដែរ គឺដើម្បីតែមនុស្សដែលខ្លួនឯងស្រលាញ់តែប៉ុណ្ណោះ ដូច្នេះនេះជាការត្រឹមត្រូវមួយដែលខ្ញុំជ្រើសរើសយក ៕

អត្ថបទ៖ Thanun
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top