Facebook Twitter Google+ Share

ស្រលាញ់ធម្មជាតិរបស់គេ

[Copy link]
12542 0
Share
ខ្ញុំទើបតែទទួលអារម្មណ៍មួយនេះ ការពិតយើងស្រលាញ់មនុស្សម្នាក់ដោយធម្មជាតិរបស់គេ មិនមែនដោយសារមុខមាត់ និងរូបរាងរបស់គេនោះទេ ។ យើងអាចលង់ស្នេហ៍ចំពោះមនុស្សម្នាក់ ដែលគ្រប់គ្នានៅជុំវិញយើងអាចនឹងគិតថា គេមិនល្អ មិនស័ក្ដិសមជាមួយយើង ។

ស្រលាញ់ធម្មជាតិរបស់គេ.jpg

ប៉ុន្តែតើយើងចាំបាច់ទេ ដែលត្រូវស្រលាញ់នរណាម្នាក់ ព្រោះតែអ្នកដទៃមើលមកគេគួរឲ្យស្រលាញ់? ហើយយើងក៏បានដឹងហើយថាម្នាក់នោះពិតជាសក្តិសមនឹងយើងខ្លាំង ដោយមិនចាំបាច់ឲ្យអ្នកដទៃមកសក្តិសមជាមួយនឹងគេក៏បានដែរ ត្រឹមតែយើងម្នាក់ក៏គ្រប់គ្រាន់ ។

ហើយបើយើងគិតអវីជ្ជមានតាមអ្វីដែលអ្នកដទៃគិតបើបែបនេះមែន មានន័យថាយើងកំពុងតែប្រជែងដណ្ដើមយកក្ដីស្រលាញ់មួយ ដែលមានមនុស្សជាច្រើនកំពុងតែប្រជែងជាមួយយើងដែរ ។ ប៉ុន្តែខ្ញុំអត់ទេ... ខ្ញុំគ្រាន់តែស្រលាញ់មនុស្សម្នាក់ដោយធម្មជាតិរបស់គេ ។ ការនិយាយស្ដី កាយវិការ ស្នាមញញឹម ការប្រើពាក្យពេចន៍ របៀបកំប្លែង របៀបត្រឹមត្រូវ របៀបលេងសើច ជាធម្មជាតិដែលមិនចាំបាច់ឲ្យមានការរៀបចំដើម្បីបោកប្រាស់ភ្នែកនរណាម្នាក់ទេ... ៕

អត្ថបទ៖ Aum
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top