Facebook Twitter Google+ Share

ត្រឡប់ខ្លួនមួយជុំ ១៨០ដឺក្រ

[Copy link]
465 0
Share
នេះជាខ្ញុំឬមិនមែន? នេះជាខ្ញុំឬអ្នកណា? តើវិញ្ញាណនរណាដែលកំពុងតែស្ថិតនៅក្នុងរាយកាយដ៏សែនទន់ជ្រាយរបស់ខ្ញុំ? តើខ្ញុំនៅពេលនេះជាអ្វីឲ្យប្រាកដទៅ? ខ្ញុំចាប់ផ្តើមរៀនចេះយល់ពីអារម្មណ៍ឈឺចាប់ អារម្មណ៍បាត់បង់ រួមទាំងអារម្មណ៍ជាជនទី៣ ដែលចូលមកជ្រៀតជ្រែកនៅក្នុងជីវិតមនុស្សដែលខ្ញុំស្រលាញ់ តែគេបែរជាស្រលាញ់... ។

Untitled-1.jpg

មានអារម្មណ៍ថាខ្លួនឯងចាប់ផ្តើមចេះហូរទឹកភ្នែក ទាំងដែលទឹកមុខកំពុងតែញញឹមសើចពព្រាយរកក្តីទុក្ខគ្មានសូម្បីតែបន្តិច ។ រាងកាយនៅពេលនេះចាប់ផ្តើមចុះត្រជាក់បន្តិចម្តងៗ ហើយបេះដូងចាប់ផ្តើមចុកខ្ទោកៗ ខួរក្បាលក៏វិលវល់លែងចង់ដំណើរការគិតអ្វីទាំងអស់ ។

ខ្ញុំខុសទៀតហើយមែនទេ? ខ្ញុំត្រូវបាត់បង់មនុស្សដែលខ្ញុំស្រលាញ់ទៀតហើយមែនទេ? ខ្ញុំត្រូវបែកបាក់ស្នេហានេះជាថ្មីម្តងទៀតហើយមែនទេ? មែន!!! ពេលនេះខ្ញុំបាត់បង់គេហើយ ខ្ញុំត្រូវត្រឡប់ខ្លួនមួយជុំ ១៨០ដីក្រ ត្រឡប់ទៅរកខ្លួនឯងកាលពីមុនជាថ្មីមួយទៀត ដោយមានអ្នកហែហមដែលជាតំណក់ទឹកភ្នែកជាច្រើនជូនដំណើរខ្ញុំប្រដេញតាមពីក្រោយគ្មានដាច់សូម្បីមួយគ្រាប់... ៕

អត្ថបទ៖ Pisoth
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top