• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

តាមពិតចឹងសោះ ទើបម្នាក់ៗចូលចិត្តទៅលេងតាមកោះ

[Copy link]
450 0
Share
ប្រហែលជាឆ្ងល់ថា ហេតុអ្វីបានម្នាក់ៗចូលចិត្តធ្វើដំណើរទៅកោះលេង ទោះបីត្រូវបន្តធ្វើដំណើរតាមទូក ឬ កប៉ាល់ ទាំងហត់នឿយ និងអស់ថវិកាក៏ដោយ។ ទាំង ៥ ចំណុចខាងក្រោមនេះហើយជាមូលហេតុដែលធ្វើអោយភ្ញៀវទេសចរចូលចិត្តទៅលេងតាមកោះ ៖

Untitled-1.jpg

១. រ៉ូម៉ែនទិក
ប្រាកដណាស់នៅលើកោះពិតជាមានភាពរ៉ូម៉ែនទិក ជាពិសេសសម្រាប់អ្នកដែលមានគូតែម្តង ជាមួយនឹងសម្លេងទឹករលកតិចៗ ខ្យល់បកល្វើយៗ។

2.jpg
២. បរិយាកាសស្ងប់ស្ងាត់
នៅតាមកោះនីមួយៗភាគច្រើនសុទ្ធតែជាភ្ញៀវបរទេសទៅកម្សាន្តលេង បរទេសចូលចិត្តស្ងប់ស្ងាត់ និងគ្មានសម្លេងរំខានអ្វីទាំងអស់។ ដុច្នេះសម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ទៅលេងកោះពិតជាមិនខកបំណងឡើយ។

៣. ងាយស្រួលមុជទឹកលេងកម្សាន្ត
ដោយសារតែកោះខ្លះមានកោះតូចធំនៅជិត អញ្ចឹងហើយទើបទឹកសមុទ្រមិនសូវមានរលកធំៗ និងកំពស់ទឹកតាមឆ្នេរមិនសូវជ្រៅឡើយ។ ជាពិសេសថែមទាំងមានទឹកសមុទ្រខៀវថ្លាឈ្វេងគយគន់មិនចេះនឿយណាយ។

៤. ទេសភាពស្អាត
មិនត្រឹមតែមានទឹកសមុទ្រខៀវថ្លានោះទេ ថែមទាំងដើមឈើតូចធំខៀវស្រងាត់ព័ទ្ធជុំវិញ និងខ្សាច់សថ្លា និងមិនសូវមានសម្រាមទៀតផងប្រកបដោយផាសុកភាពមិនចង់ត្រលប់មកវិញទេ។

29744387_586655461688608_3112939419898801116_o.jpg

៥. ប្រៀបដូចដំណើរផ្សងព្រេង
ទម្រាំជិះទូកបានទៅដល់កោះពិតជាហត់ អស់កម្លាំង ប៉ុន្តែអ្នកនឹងភ្លេចអស់ភាពហត់នឿយទាំងនោះ ដោយសារលង់នឹងសម្រស់តាមកោះនីមួយៗ ហើយក៏ប្រៀបដូចជាបទពិសោធន៍ថ្មីៗក្នុងជីវិតផងដែរ។

៦. អាចឆ្លុះមើលផ្កាថ្ម
សម្រាប់អ្នកដែលចូលចិត្តមើលផ្កាថ្ម ប្រាកដជាជ្រមុជទឹកហើយមិនចង់ឡើងគោកវិញទេ។ ហើយបើតាមឆ្នេរសមុទ្រដូចជា អូរឈើទាល, ឆ្នេរកែប, ឆ្នេរកំពត មិនអាចជ្រមុជមើលផ្កាថ្មទេ លុះត្រាតែឆ្លងតាមកោះទើបមានផ្កាថ្ម៕

7.jpg

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top