• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ខ្លីៗប៉ុន្មានចំណុច សម្រាប់អ្នកដែលចង់រៀនកែច្នៃតៅហ៊ូដើម្បីបរិភោគដោយខ្លួនឯង

[Copy link]
486 0
Share
តៅហ៊ូ គឺមានភាពពេញនិយមយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះវាជាប្រភពនៃប្រូតេអីុន ។ តៅហ៊ូ មានការពេញនិយមប្រើប្រាស់ច្រើននៅរដូវក្តៅ ដែលអាហារមួយប្រភេទធ្វើឡើងពីសស្តែកសៀង ហើយភាគច្រើនសណ្តែកសៀងមិនមានបញ្ហាចំពោះសុខភាពឡើយ ។ សណ្តែកសៀង ជាប្រភេទគ្រាប់ធញ្ញជាតិដែលគេយកមកកែច្នៃជាអាហារច្រើនបំផុតនៅលើពិភពលោក ។
Untitled-2.jpg

១. ប្រវត្តិតៅហ៊ូ chimg]
តៅហ៊ូ ជាឈ្មោះដើមរបស់ប្រទេសចិន ។ វាមានប្រភពមកពីប្រទេសចិន និងកត់ត្រាទុកនៅសម័យរាជរង្សហាន (ចន្លោះ ២០៦B.C និង ២២០A.D) ប្រហែលជា ២,០០០ឆ្នាំមុន ។ វាមានតាំងពីរាប់រយឆ្នាំមុនពេលជប៉ុនដឹងពីការកែច្នៃផលិតផលមួយនេះ ។ នៅពេលជប៉ុនចាប់ផ្តើមធ្វើវាពីសណ្តែក ពួកគេបានហៅវាថា តៅហ៊ូដូចដែរប្រជាជនអាមេរិកហៅរាល់ថ្ងៃ ។

២. សារៈប្រយោជន៍នៃការបរិភោគតៅហ៊ូ
តៅហ៊ូ មានសារៈសំខាន់បំផុត ព្រោះវាជាប្រភព Amino Acid , IRON, Calcium និងសារធាតុចិញ្ចឹមតូចៗផ្សេងៗទៀត ។ តៅហ៊ូ គឺជាសារធាតុផ្សំដែលមានសារៈប្រយោជន៍ជួយដល់សុខភាពរាងកាយរបស់មនុស្សបានយ៉ាងច្រើន ។ អ្នកឯកទេសផ្នែកអាហារបំប៉ន លោក Jolevine បានផ្តល់រូបមន្តស្រាវជ្រាវ និងចំណុចសំខាន់ៗអាហាររូបត្ថម្ភសំខាន់ៗនៃផលិតផលសណ្តែកសៀង ។

៣. ប្រភពសារធាតុចិញ្ចឹម
តៅហ៊ូគឺជាប្រភពប្រូតេអុីន និងមានសារធាតុសំខាន់ទាំង ៨យ៉ាង របស់ Amino Acid ហើយប្រភពដ៏ល្អបំផុតមាន Irion , calcium ,mineral manganese , Selenium និង Phosphor លើសពីនេះទៀតតៅហ៊ូ គឺជាប្រភពល្អនៃ Magnesium , Copper , Zinc និង Vitamin B1 ។

តៅហ៊ូ គឺជាប្រភេទអាហារដែរសំបូរសារធាតុចិញ្ចឹមបំផុតសម្រាប់សុខភាព ។ វាត្រូវបានគេគិតថាផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីកបេះដូងដូចការប្រើសណ្តែកសៀងធម្មតាដែរ ។

  • សារធាតុចិញ្ចឹមរបស់តៅហ៊ូ១០០ក្រាម

- ៧០គីឡូកាឡូរី        
- ៣- ៥ក្រាម Fat        
- ១-៥ កាបូហីដ្រាត
- ៨-២ ប្រូតេអីុន        
- ០-៩ ក្រាម ហ្វៃប៊ឺ

៤. ខ្សែសង្វាក់នៃការច្នៃតៅហ៊ូ

- លាងសណ្តែកសៀងអោយស្អាត

- ត្រាំសណ្តែកសៀងពី ៨ ទៅ ១២ម៉ោង

- យកសណ្តែកសៀងទៅកិនអោយម៉ត់ជាមូយទឹក

- យកទឹកសណ្តែកទៅចម្អិន ៧ ទៅ ១០នាទី

- ចាប់ផ្តើមកូរបន្ទាប់ពីពុះរយៈពេល ៣នាទី

- ដាក់ទឹក Nigari (ទឹកសមុទ្រ) ជាមួយទឹកក្តៅល្មមៗ

- ចាក់ទឹក Nigari (ទឹកសមុទ្រ) ចូលរួចកូរហូតទាល់តែវាចាប់សម្ព័ន្ធចូលគ្នាជាកករដុំៗ

- ចាក់កករសណ្តែកដុំចូលទៅក្នុងពុម្ភ

- យករបស់ដែលរឹងសង្កត់ពីលើដើម្បីអោយអស់ទឹក

រួចជាស្រេចសម្រាប់ការផលិត និងកែច្នៃសណ្តែកសៀងដើម្បីឲ្យក្លាយជាតៅហ៊ូសម្រាប់បរិភោគនៅក្នុងក្រុមគ្រួសារ ក៏ដូចជាអាចដាក់លក់នៅលើទីផ្សារបានផងដែរ ។ នៅពេលដែលរួចរាល់អស់ហើយ លោកអ្នកក៏អាចចាប់វាចេញពីពុម្ព ហើយយកវាមកចម្អិនដើម្បីពិសាបានផងដែរ ៕




អត្ថបទ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top